រយៈពេល៥ខែ ឆ្នាំ ២០២០ សមត្ថកិច្ចបង្រាបបទល្មើសគ្រឿងញៀនបានជាង ៤ពាន់ករណី
- 2020-06-26 04:38:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេល៥ខែ ឆ្នាំ ២០២០ សមត្ថកិច្ចបង្រាបបទល្មើសគ្រឿងញៀនបានជាង ៤ពាន់ករណី
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានលើក ឡើងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២០កន្លងមកនេះសមត្ថកិច្ចបានបង្រាបបទល្មើសគ្រឿងញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យជិត៩ពាន់នាក់។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញគ្រៀងញៀននាឱកាសអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ចំពោះវិធានការអប់រំផ្សព្វផ្សាយ ដោយបានគ្រប់ដណ្តប់ទៅលើអ្នកមកទទួលយកសាអប់រំចំនួនជាង២លាន១សែននាក់។ ទន្ទឹមនេះ វិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនចំនួន១ម៉ឺននាក់។ លោកនាយឧត្តសេនីយ៍បានបន្ថែមថា វិធានការដ្ឋបាលអនុវត្តន៍បានចំនួន៦០៥លើក លើ៩គោលដៅ និងបានធ្វើតេស្តរកសារធាតុញៀន លើមុខសញ្ញាមានតម្រុយប្រើប្រាស់គ្រឿងញៀនមួយចំនួនធំថែមទៀត។
ជាមួយគ្នានេះដែរ ក្នុងទិវាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវឱ្យមាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាកូវីដ-១៩ និងបញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត៕
ប្រភព៖ ក្រសួងព៍ត៌មាន