ក្រៅពីកាស មានគ្រឿងសំខាន់មួយទៀតដែល Apple ដកចេញពីប្រអប់ iPhone 12

  • 2020-06-29 01:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Apple នឹង​មិន​ដាក់​បញ្ចូល​កាស​ស្ដាប់​ក្នុង​ប្រអប់ iPhone 12 នោះ​ទេ ហើយ​ពេល​នេះ​ដែរ​ បើ​តាម​​ដំណឹង​បាន​ពី​អ្នក​វិភាគ​ល្បី​ឈ្មោះ Ming Chi-Kuo បាន​ឲ្យ​ដឹង​ថា​ឆ្នាំង​សាក​ដែល​ធ្លាប់​តែ​មាន​មក​ស្រាប់​ក្នុង​ប្រអប់ ក៏​រំពឹង​ថា​នឹង​លែង​មាន​មក​ជា​មួយ​ដែរ។

លោក Kuo និយាយ​ថា​ Apple ចង់​បន្ត​លក់ iPhone 12 ក្នុង​តម្លៃ​មួយ​ដែល​ស្រដៀង​នឹង iPhone 11 ហើយ​តាម​រយៈ​ការ​ដក​គ្រឿង​សំខាន់​ទាំង​ពីរ​ចេញ​ពី​ប្រអប់ នឹង​ជួយ​ប៉ះប៉ូវ​ការ​ឡើង​ថ្លៃ​ដោយ​សារ​​​ការ​បន្ថែម​គ្រឿង​ទំនាក់ទំនង​ 5G។ គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ ខ្សែ​​សម្រាប់​ត​ភ្ជាប់​នឹង​បន្ត​មាន​ក្នុង​ប្រអប់​ឬ​យ៉ាងណា​នោះ។

​​លោក Kuo បាន​និយាយ​ថា​ឆ្នាំង​សាក​ 20W ដែល​លេច​រូបរាង​កាល​ពី​ថ្មីៗ​នេះ​គឺ​មាន​ពិត​ប្រាកដ​មែន ប៉ុន្តែ​វា​មិន​មាន​មក​ក្នុង​ប្រអប់​ iPhone 12 នោះ​ទេ ពោល​គឺ​មាន​លក់​ដាច់​ដោយ​ឡែក។ អ្នក​វិភាគ​នេះ​ជឿ​ថា Apple នឹង​បញ្ឈប់​ការ​ប្រើ​ឆ្នាំង​សាក 5W និង 18W នា​ពេល​បច្ចុប្បន្ន​ ដែល​ប្ដូរ​ទៅ​ជា 20W វិញ។

iPhone 12 រំពឹង​ថា​នឹង​មាន​ ៤​ម៉ូដែល រួម​មាន iPhone តូច​អេក្រង់ ៥,៤អ៊ីញ iPhone ពីរ​អេក្រង់ ៦,១អ៊ីញ និង​មួយ​ទៀត​អេក្រង់ ៦,៧អ៊ីញ ជា​អេក្រង់​ធំ​បំផុត​សម្រាប់​ iPhone។ iPhone ទាំង​បួន​នឹង​សុទ្ធ​តែ​បំពាក់​ដោយ​អេក្រង់ OLED៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;