ការស្រាវជ្រាវរកឃើញថា ជំងឺផ្តាសាយថ្មីមួយទៀតនៅចិន ក៏អាចផ្ទុះការរាតត្បាតខ្លាំងផងដែរ

  • 2020-06-30 01:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រាវជ្រាវ​ក្នុងប្រទេស​ចិន បាន​រកឃើញ​គ្រុនផ្តាសាយជ្រូក​ប្រភេទថ្មីមួយ ដែល​អាចបង្ក​ជាជំងឺរាតត្បាតខ្លាំង។ នេះបើតាម​ការសិក្សាស្រាវជ្រាវមួយ ដែល​ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុងព្រឹត្តបត្រ PNAS។

បើតាម​អ្នកវិទ្យាសាស្រ្ត​នៅមជ្ឈមណ្ឌល​គ្រប់គ្រងជំងឺឆ្លងនៃប្រទេសចិន បាន​ឱ្យដឹងថា ផ្តាសាយ​ជ្រូក​ប្រភេទថ្មីនេះ ត្រូវដាក់ឈ្មោះថា «G4» ដែលជា​ជំងឺ​ស្ថិតក្នុងអំបូរ​ជាមួយ​ជំងឺ​ H1N1 ប៉ុន្តែ G4 អាចមានលទ្ធភាព​ខ្ពស់​ក្នុងការចម្លងដល់មនុស្ស។

ចាប់ពីឆ្នាំ​២០១១ ដល់ ២០១៨ អ្នកស្រាវជ្រាវ​បានយក​សំណាក​ចំនួន ៣ម៉ឺន ពីសត្វជ្រូក​ នៅតាមកន្លែងកាប់ជ្រូក​ក្នុងខេត្ត​ចំនួន១០ និង​នៅពេទ្យសត្វ​មួយកន្លែង នៅប្រទេសចិន ដោយ​ពួកគេ​បាន​ដាក់ដោយឡែក​ពីគ្នា​នូវ​វីរុស​ផ្តាសាយ​ជ្រូក ១៧៩ប្រភេទ។ ក្នុងនោះ​វីរុស G4 ត្រូវ​បានអង្កេត​ឃើញថា អាចមានលទ្ធភាពខ្ពស់ជាងគេ​ក្នុងការចម្លងដល់មនុស្ស ហើយ​អាច​បណ្តាល​ឱ្យមាន​រោគ​សញ្ញា​ធ្ងន់ធ្ងរច្រើនជាង​វីរុស​ដទៃ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;