សត្វសំពោច និងកូនពស់ថ្លាន់១ក្បាល ត្រូវបានលែងចូលដែនជម្រកសត្វព្រៃកែវសីមា

  • 2020-06-30 03:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យសក្ដានុពលធម្មជាតិ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ហើយបានលែងសត្វសំពោច ១ក្បាល និងកូនសត្វពស់ថ្លាន់១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

សត្វសំពោច ១ក្បាលនេះ ក្រុមការងារអនុវត្តន៍ច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដើម្បីយកទៅពិនិត្យសុខភាព ស្ដារលទ្ធភាព និងលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។ ចំណែកកូនពស់ថ្លាន់១ក្បាល ក៏ត្រូវបានក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញផងដែរ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;