ផលិតករ​បង្ហើប​មូលហេតុ Angelababy បាត់​បង់​តួ​សៀវ ឡុង​នី ចូល​ដៃ Michelle Chen

  • 2020-06-30 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតករ Yu Zheng បាន​បង្ហើប​ថា ការ​ដែល​លោក​មិន​អាច​យក​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Angelababy ដើរ​តួ​​សៀវ ឡុង​នី ក្នុង​រឿង ទេពឥន្ទ្រី​បក្សី​គឺ​ជា​ការ​ស្ដាយ​ក្រោយ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​បង្ហោះ​រូប​កំពូល​តារា​សម្ដែង​ស្រី​ចិន Angelababy នៅ​ពេល​នាង​ខ្លួន​ជា​តួ​សៀវ ឡុង​នី​ដើម្បី​ចូល​រួម​​ក្នុង​កម្មវិធី​មួយ។ ការ​តែ​ង​ខ្លួន​របស់​អ្នក​ម្ដាយ​កូន ១​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ ដោយ​លើក​ឡើង​ថា​នាង​ស័ក្ដិសម​នឹង​តួ​នេះ​ឥត​ខ្ចោះ។

ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន អ្នក​និពន្ធ និង​ផលិតករ​រឿង ទេពឥន្ទ្រី​បក្សី​ស្នេហ៍ ឆ្នាំ ២០១៦ លោក Yu Zheng ក៏​សរសើរ​ការ​តែង​ខ្លួន​នេះ ហើយ​និយាយ​ពី​ការ​រើស​តួ​របស់​ខ្លួន នៅ​ពេល​នោះ​ផង​ដែរ។ “នៅ​ពេល​នោះ បើ Angela មិន​ឈឺ​ទេ ខ្ញុំ​នឹង​អញ្ជើញ​នាង​​ថត​រឿង ទេពឥន្ទ្រី​បក្សី​ស្នេហ៍​ទៅ​ហើយ។ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវ​គេ​រិះគន់ សើច​ចំអក​ច្រើន​ដល់​ថ្នាក់​នេះ​ដែរ។ នេះ​គឺ​ជា​រឿង​ដែល​ខ្ញុំ​ស្ដាយ​បំផុត​នៅ​ក្នុង​ជីវិត” Yu Zheng ឲ្យ​ដឹង។

យ៉ាងណាក្ដី ការ​លើក​ឡើង​របស់​ផលិតករ​នេះ​ត្រូវ​គេ​ស្ដី​បន្ទោស​ភ្លាម​ៗ ត្បិត​នៅ​ពេល​នោះ ដើម្បី​ការ​ពារ Michelle Chen លោក​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា នាង​គឺ​ជា​តារា​ដែល​លោក​ចង់​បាន ហើយ​ការ​តែង​ខ្លួន​របស់​នាង ក៏​ជា​គំនិត​របស់​លោក​ផង​ដែរ។ អ្នក​ណា​ចង់​រិះគន់​នាង សូម​មក​រក​លោក​ទៅ​ចុះ។

Yu Zheng ត្រូវ​បាន​គេ​ថា​ជាមនុស្ស​ក្រឡិចក្រឡុច ដោយ​សម្ដី​មុន និង​ក្រោយ​ខុស​គ្នា ខ្យល់​បក់​ទៅ​ណា​រេតាម​ហ្នឹង ឃើញ​តារា​ណា​ល្បី នឹង​លើក​ជើង​តារា​នោះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;