Google បញ្ជាក់ថាមុខងារស្រដៀង AirDrop របស់ Apple នឹងមានប្រើឆាប់ៗ

  • 2020-07-01 01:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ខែ​រួច​មក Google បាន​ធ្វើ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​មុខងារ "Nearby Share” របស់​ខ្លួន​នឹង​បញ្ចេញ​ឲ្យ​ប្រើ​​ប្រាស់​ឆាប់ៗ ដោយ​មាន​អ្នក​ប្រើ​ Android មួយ​ចំនួន​បាន​សាក​ល្បង​មុខងារ​នេះ​រួច​មក​ហើយ។

មុខងារ​ "Nearby Share” នេះ​ទំនង​ជា​មាន​លក្ខណៈ​ស្រដៀង​នឹង​ AirDrop របស់ Apple អ៊ីចឹង​ដែរ។ អ្នក​អាច​ប្រើ​ប្រាស់​មុខងារ​នេះ​ដើម្បី​ផ្ទេរ​ឯកសារ​រវាង​​ឧបករណ៍ Android បាន​ដោយ​រហ័ស និង​មិន​បាច់​ប្រើ​ខ្សែ។

Samsung ក៏​បាន​​បង្កើត​មុខងារ​ស្រដៀង​គ្នា​នេះ​ឈ្មោះ​ថា Quick Share ដែល​អាច​ឲ្យ​អ្នក​​ផ្ទេរ​ឯកសារ​ក្នុង​ល្បឿន​លឿន​ទៅ​កាន់​ឧបករណ៍ Samsung ​ដទៃ​បាន​រហូត​ដល់ ៥​ឧបករណ៍​ក្នុង​ពេល​តែ​មួយ។ ​យ៉ាងណាក្ដី ចំណុច​លេច​ធ្លោ​របស់ Nearby Share គឺ​វា​អាច​ប្រើ​ប្រាស់​វា​មួយ​ស្មាតហ្វូន​ Android គ្រប់​ម៉ាក ចំណែក Quick Share បាន​ត្រឹម​តែ​ជា​មួយ​ឧបករណ៍ Samsung ប៉ុណ្ណោះ៕​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;