អង្គការសម្ព័ន្ធមិត្តសត្វព្រៃដកហូតសត្វបក្សីជិត ៤០០ក្បាលកំពុងដាក់លក់នៅតាមផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង

  • 2020-07-01 01:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី ៣០ មិថុនា ២០២០បបបានបង្ហាញពីការដកហូតបានកាលពីពេលថ្មីៗ នូវសត្វបក្សីជិត ៤០០ក្បាលដែលបានកំពុងដាក់លក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) បានបន្តថា បក្សីងាប់ចំនួន ៣៦៥ក្បាលត្រូវបានរកឃើញក្នុងការចុះបង្ក្រាបនេះ រួមទាំងសត្វព្រាបងាប់ចំនួន ៩ក្បាល។ សត្វព្រាបចំនួន ២២ក្បាលដែលនៅរស់ត្រូវដោះលែងអោយចូលទៅក្នុងព្រៃវិញដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT)។

ក្នុងការចាប់អ្នកលក់សត្វខុសច្បាប់គឺមានភាពពិបាកមែនទែន ដោយសារតែអ្នកលក់ទាំងនោះតែងតែយកសត្វព្រៃទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះ រឺអ្នកលក់សត្វព្រៃទាំងនោះបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាសមត្ថកិច្ចសត្វព្រៃបានចុះមកធ្វើការបង្ក្រាប។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ការយកសត្វព្រៃទៅធ្វើជាសត្វចិញ្ចឹម រឺការប្រើប្រាស់សាច់សត្វព្រៃមានន័យថាជាការបំផ្លាញសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា។ យើងត្រូវតែរួមគ្នាការពារសត្វព្រៃសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់៕

ប្រភព៖ WildlifeAllianceCambodia

អត្ថបទថ្មី
;