Messi ទាត់​ប៉េណាល់ទី ដោយ​ប្រើ​បច្ចេកទេស​ដ៏​ចំណាស់​មួយ​ក្នុង​បាល់ទាត់

  • 2020-07-01 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi អាច​រក​បាន​ ១ គ្រាប់​ជា​បាល់​ប៉េណាល់ទី ដោយ​ប្រើ​បច្ចេកទេស​ទាត់​បែប​ Panenka Penalty ។

បើ​បក​ជា​ភាសាខ្មែរ​ ក្បាច់​ Panenka ជា​បច្ចេកទេស​​ទាត់​បាល់​មួយ​បែប ​ដែល​តម្រូវ​ឲ្យ​អ្នក​ទាត់ ចេះ​ឆ្កឹះ​បាល់​​ឡើង​មក​លើ​ ​ឬ​ឈូស​ចុង​ជើង។ គេ​អាច​ប្រើ​វា​ក្នុង​ការ​ទាត់​ប៉េណាល់ទី ឬ​ហ្វ្រីឃីគ ​ក៏​បាន​អាស្រ័យ​លើ​កីឡាករ​ជា​អ្នក​សម្រេច ថា​តើ​គូរ​ទាត់​ពេល​ណា។

ចំណែក​ឯ​អ្នក​បង្កើត​ក្បាច់​នេះ​ដំបូង​​​ឈ្មោះ​ថា Antonin Panenka ជា​កីឡាករ​បាល់​ទាត់ សញ្ជាតិ​សាធារណរដ្ឋ​ឆេកូស្លូវ៉ាគី។ ដែល​វា​ជាគ្រាប់​បាល់​​ជួយ​ឲ្យ​ប្រទេស​លើកពាន​ European Championship ឬ Euro ១៩៧៦ ។

១ គ្រាប់​នោះ​គឺ​គម្រប់​គ្រាប់​ទី ៧០០ ក្នុង​អាជីព​ជា​កីឡាករ​

ដោយឡែក ១ គ្រាប់​នោះ​គឺ​គម្រប់​គ្រាប់​ទី ៧០០ ក្នុង​អាជីព​ជា​កីឡាករ​របស់ Messi ក្រោយ​បង្ហាញ​ខ្លួន​សរុប​ ​៨៦២ ដង​ទាំង​ក្លឹប​និង​ជម្រើស​ជាតិ។ បើទោះ​ជាបាន​នាំ​មុខ​ដោយការ​​ទាត់​ចេញ​ពី​ជ្រុង (Corner kick) ​ចេញ​ពី​ជើង​របស់​ Messi ​ចូល​ទី តែ​ចាត់​ជា​បាល់ Own goal ដោយ​សារ​តែ​ Costa ប៉ះ​បាល់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ លទ្ធផលបញ្ចប់​ ២-២ ​ក្រុម​ម្ចាស់​ផ្ទះ Barcelona ទល់​នឹង Atletico Madrid ។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ ​ក្រុម Barcelona មាន ៧០ ពិន្ទុ​តាម​ពី​ក្រោយ Real Madrid ដែល​មាន ៧១ ពិន្ទុ​ក្នុង​ដៃ​ និង​នៅសល់ ៥ ប្រកួត​ទៀត​នឹង​បិទ​រដូវកាល​ហើយ៕

​ទស្សនា​វិដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;