ដឹងអត់ថា​អធិរាជ​ម៉ុងហ្គោល ជិនហ្គីស ខាន់ មាន​ឈ្មោះ​អ្វីពី​កំណើត?

  • 2020-07-01 07:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អធិរាជម៉ុងហ្គោល ជិនហ្គិស ខាន់ (Genghis Khan) មាន​ឈ្មោះដើមថា តេម៉ូជិន (Temujin)។ ស្តេច​អង្គនេះ បាន​ចាប់កំណើតក្នុងឆ្នាំ ១១៦២ និង​ចូលទីវង្គតនៅឆ្នាំ១២២៧។

ឪពុករបស់ តេម៉ូជិន មានឈ្មោះថា យេស៊ូកៃ (Yesukai) ជា​មេដឹកនាំ​កុលសម្ព័ន្ធមួយ​ក្នុងចំណោម​កុលសម្ព័ន្ធ​នានាជាច្រើននៅម៉ុងហ្គោល ដែលមានគ្រួសារចំនួន ៤ម៉ឺន។ ចំណែកម្តាយមានឈ្មោះ ហ៊ឺលុន (Hoelun)។

ការ​ដាក់ឈ្មោះ តេម៉ូជិន នេះ​ គឺដើម្បីអបអរ​ជ័យជម្នះ​របស់​ យេស៊ូកៃ ទៅលើ​សត្រូវដែលជាកុលសម្ព័ន្ធ Haqqi៕

ប្រភព៖ LiveScience

អត្ថបទថ្មី
;