នាយករដ្ឋមន្រ្តីថៃ៖ ការទិញសព្វាវុធថ្មីៗ គឺដើម្បីការពារព្រំដែនរបស់យើង
- 2020-07-02 01:47:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីថៃ៖ ការទិញសព្វាវុធថ្មីៗ គឺដើម្បីការពារព្រំដែនរបស់យើង
ចន្លោះមិនឃើញ
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២១ នៅសភាកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះលោកបានបញ្ជាក់ពីការទិញសព្វាវុធថ្មីៗ បើទោះបីជាសេដ្ឋកិច្ចថៃកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ក៏ដោយ។
រដ្ឋាភិបាលថៃ ត្រូវការថវិកាឆ្នាំ២០២១ ប្រមាណ ៣,៣ទ្រីលានបាត ក្នុងនោះថវិកាប្រមាណ ២២៣,៤ពាន់លានបាតទៅហើយ ដែលប្រើសម្រាប់វិស័យការពារជាតិ។ ប៉ុន្តែខាងសមាជិកសភាមកពីគណបក្សប្រឆាំង បានជំទាស់ថា ក្នុងអំឡុងវិបត្តិនេះ រដ្ឋាភិបាលមិនគួរចំណាយលុយលើវិស័យយោធាច្រើនពេកនោះ ពោលគឺគួរតែផ្អាកនីតិវិធិទិញអាវុធ ដោយរួមមានទាំងនាវាមុជទឹកផង ដោយយកថវិកានោះ ទៅជួយស្រោចស្រង់សេដ្ឋកិច្ចក្រោយកូវីដ។
លោក ប្រាយុទ្ធ បានឆ្លើយតបវិញថា គម្រោងទិញអាវុធនីមួយៗគឺត្រូវប្រើរយៈពេលច្រើនឆ្នាំ ដើម្បីបញ្ចប់នីតិវិធី ព្រមទាំងការចំណាយពេលលើការផលិត និងនាំចូលទៀតផង។
លោកពន្យល់ថា៖ «បេសកកម្មរបស់យើង គឺការពារអធិបតេយ្យភាពរបស់ប្រទេសនៅតាមបណ្តោយព្រំដែន ហើយយើងបានរៀបចំសម្រាប់ការប្រយុទ្ធថ្មីដែលនឹងកើតអាចកើតឡើង»៕