នាយករដ្ឋមន្រ្តីអង់គ្លេស ព្រមាន​អ៊ីស្រាអែល កុំឱ្យ​លេប​យកទឹកដី​គេ​ផ្តេសផ្តាស

  • 2020-07-02 02:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Boris Johnson នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​ព្រមាន​ប្រទេស​អ៊ីស្រាអែល​កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០​ថា ការ​ឈ្លានពាន​យកដី​តំបន់​ West Bank គឺ​ជាការបំពាន​ច្បាប់​អន្តរជាតិ និង​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​ជាមួយ​ពិភព​អារ៉ាប់។

នាយករដ្ឋមន្រ្តីអង់គ្លេស-អ៊ីស្រាអែល ក្នុងជំនួបពិភាក្សានាពេលកន្លងមក
លោក​បញ្ជាក់​ថា អង់គ្លេស​នឹង​មិនទទួលស្គាល់​ការផ្លាស់ប្តូរ​ណាមួយនៃ​ខ្សែបន្ទាត់​ព្រំដែន​ឆ្នាំ​១៩៦៧ ឡើយ។ លោក​បាន​អំពាវនាវឱ្យមាន​ដំណោះស្រាយ​មួយ​ដើម្បីយុត្តិធម៌ និង​សន្តិសុខ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

រដ្ឋាភិបាល​អ៊ីស្រាអែល បាន​សម្រេច​លេប​យក​តំបន់ West Bank ដាក់ចូល​ក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដែល​ការអនុវត្តចាប់ផ្តើមពីថ្ងៃទី១ កក្កដា ២០២០។ យ៉ាងណាមិញ ដំណើរការនៃការ​កាត់​យកតំបន់នេះ ពុំ​ទាន់ធ្វើឡើងឡើយ ពោលគឺ​ត្រូវពន្យារពេល​ដោយរង់ចាំ​ការ​ពិភាក្សាចុងក្រោយ​ជាមួយ​មិត្តអាមេរិកថែមទៀតសិន។

តំបន់​ West Bank

ចំពោះផែនការនេះ មិនត្រឹមតែអង់គ្លេសទេ ពោលគឺទាំងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ប្រទេសអារ៉ាប់ និង​ប្រទេស​មួយចំនួនទៀត សុទ្ធតែប្រឆាំង ដោយលើកឡើងថាជាការបំពាន​ច្បាប់​អន្តរជាតិ និង​បំផ្លាញ​ក្តីសង្ឃឹម​ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីន នៅជាប់ជាមួយអ៊ីស្រាអែល៕

ប្រភព៖ CGTN

អត្ថបទថ្មី
;