ត្រូវគេរិះគន់ថា មកពីស្រុកជាមួយ Dilraba ម៉េចអាក្រក់ម៉េះ នារីចិនសម្រក ២៤គីឡូក្នុងតែ ៨ខែ
- 2020-07-02 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវគេរិះគន់ថា មកពីស្រុកជាមួយ Dilraba ម៉េចអាក្រក់ម៉េះ នារីចិនសម្រក ២៤គីឡូក្នុងតែ ៨ខែ
ចន្លោះមិនឃើញ
ក្រោយពេលសម្រកគីឡូបានសម្រេច នារីមកពីចិនរូបនេះ ប្រែជាមានរូបសម្បត្តិរូបលេចធ្លោខ្លាំងដូចសិល្បការិនីជាច្រើនមកពីខេត្ត Xinjiang ដូចគ្នា។ មានហេតុផលជាច្រើនដែលធ្វើឲ្យមនុស្សម្នាក់អាចសម្រកគីឡូបានសម្រេចដូចក្ដីប្រាថ្នា។ អ្នកខ្លះដោយសារចង់ស្លៀកពាក់ស្អាត ទាន់សម័យ។ អ្នកខ្លះដោយសារតែចង់បានមនោសញ្ចេតនាពី crush ទើបព្យាយាមចង់ស្អាតជាងមុន។ យ៉ាងណាក្ដី ហេតុផលដែលធំជាងគេ ធ្វើឲ្យមនុស្សម្នាក់សម្រកគីឡូនោះគឺ ដោយសារទទួលការមាក់ងាយពីអ្នកដទៃ។
ជាក់ស្ដែង នារីម្នាក់មានឈ្មោះ Bling មកពីប្រទេសចិន បានទទួលការប៉ះទង្គិចផ្លូវចិត្តជាខ្លាំង នៅពេលត្រូវអ្នកជុំវិញខ្លួនសើចចំអក ព្រោះតែខ្លួនមានរាងធាត់។ តាមនោះដែរ ដោយសារជាក្មេងស្រីមកពីខេត្ត Xinjiang ដែលជាខេត្តតូចមួយ ដូចនេះ នាងមិនសូវជាចាប់អារម្មណ៍នឹងរូបសម្បត្តិប៉ុន្មានឡើយ ដោយឃ្លានអី តែងញ៉ាំនោះ។ ដោយសារហេតុនេះហើយ គីឡូរបស់នាងបានកើនឡើងដល់ ៧៦គីឡូ។ “ខ្ញុំចូលចិត្តញ៉ាំអាហារ fast food សូកូឡា នំផ្អែម និងម្ហូបចៀន ជាពិសេសការ៉េម ដោយម្ដងខ្ញុំញ៉ាំ ៥ ៦ កែវ។ នៅក្នុងផ្ទះ ខ្ញុំញ៉ាំច្រើនជាងឪពុកខ្ញុំទៀត។
ឡើងដល់ថ្នាក់វិទ្យាល័យ ខណៈមិត្តនារីដទៃ ចាប់ផ្ដើមចេះធ្វើខ្លួនហើយនោះ Bling នៅតែមិនខ្វល់ ដោយនាងពេលនោះមានរហស្សនាមថា ធុងសាំង។ យ៉ាងណាក្ដី រឿងឈឺចាប់ចាប់ផ្ដើមនៅពេលនាងចូលរៀនមហាវិទ្យាល័យ ព្រោះនាងត្រូវឡើងទីក្រុងរៀន ហើយបែកមិត្តចាស់ៗអស់។
ដោយសារតែមកពីខេត្ត Xinjiang ដែលជាស្រុកកំណើតរបស់កំពូលតារាជាច្រើនដូចជា Dilraba, Dong Li Ya, Gu Li Nazha នោះ Bling ត្រូវគេចំអកថា មកពីកន្លែងតែមួយម៉េចក៏អាក្រក់ម្ល៉េះ? ដែលជាហេតុធ្វើឲ្យនាងពិបាកចិត្តជាខ្លាំង។
ចុងបញ្ចប់នាង ក៏សម្រេចសម្រកគីឡូ ហើយវិធីដែលនាងធ្វើនោះគឺ រត់ហាត់ប្រាណ និងលោតអន្ទាក់។ បន្ថែមពីនេះ គឺនាងឈប់ផឹកទឹកក្រូច និងញ៉ាំរបស់ចៀន បំពង។ ក្រោយហាត់មិនសម្រាកអស់ ៨ ខែ ចុងបញ្ចប់នាងសម្រកបានសរុប ២៤គីឡូ ដោយនៅពេលនេះ នាងមានទម្ងន់ ៥២ និងកម្ពស់ ១,៦៧ម។
មិនត្រឹមតែធ្វើឲ្យអ្នកជុំវិញភ្ញាក់ផ្អើលនោះទេ សូម្បីតែនាងផ្ទាល់ក៏សឹងមិនជឿនឹងរូបសម្បត្តិរបស់ខ្លួនពេលបច្ចុប្បន្នដែរ។ មនុស្សជាច្រើនសរសើរ Bling ថា នៅពេលនេះ នាងស្អាតមិនខុសពីតារាដែលមកពីស្រុកតែមួយឡើយ៕