៦ខែ ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករជិត ៤០ម៉ឺនតោន ទៅកាន់​ប្រទេសទាំងនេះ

  • 2020-07-02 03:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យដឹងថា លទ្ធផល​នៃការ​នាំចេញ​អង្ករដែល​បានឆ្លងកាត់​ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧ ៦៦០ តោន។ ចំនួន​នេះ កើនឡើង​ប្រមាណ ១១៦ ១២២ តោន ស្មើនឹង ៤១,២៥% បើ​ធៀបទៅនឹងរយៈពេល​៦ខែដើមឆ្នាំ២០១៩ មាន​ចំនួន ២៨១ ៥៣៨ តោន។

ដោយឡែក សម្រាប់ខែ​មិថុនា ឆ្នាំ២០២០​ កម្ពុជា​សម្រេច​ការនាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោន។

អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨ ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោន និងអង្ករក្រហមមានចំនួន ២៣ តោន ។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦%៕

ប្រភព៖ ហ្វេសប៊ុកលោក វេង សាខុន

អត្ថបទថ្មី
;