ខ្សែ​ប្រយុទ្ធ​ Aubameyang បំបែក​កំណត់ត្រា​ស៊ុត​ចូល ៥០ គ្រាប់​លឿន​បំផុត​ឲ្យ​ Arsenal (មាន​​វីដេអូ​)

  • 2020-07-02 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Pierre-Emerick Aubameyang ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាប៉ុង​ ​កំពុង​លេង​ឲ្យ​ក្លឹប​កាំភ្លើង​ធំ​ Arsenal ​​អាច​បង្កើត​កំណត់ត្រា​ផ្ទាល់​ខ្លួន​ ដោយ​បង្ហាញ​មុខ​តែ ៧៨ ដង​ស៊ុត​បញ្ចូល​ទី​បាន ៥០ គ្រាប់​បាន​លឿន​បំផុត បំបែក​កំណត់ត្រា​ចាស់​ដែល​កាន់​កាប់​ដោយ​​វីរបុរស​ក្លឹប​ Thierry Henry ​ធ្លាប់​ចំណាយ​ពេល​ដល់ ៨៣ ​ប្រកួត​ឯណោះ​ ​ទើប​ស៊ុត​បាន ៥០ គ្រាប់។

​​កន្លង​មក​ធ្លាប់​មាន​ ​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ៗ​ ​ដែល​អាច​ធ្វើ​បាន​កំណត់ត្រា​ខាង​លើ​នេះ​ ​(បើ​គិត​ជា ស្ថិតិ​សម្រាប់​តែ​ក្នុង ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏​មួយ​នេះ) មាន​ដូចជា​៖

-Dennis Bergkamp ​បង្ហាញ​ខ្លួន ១១៤ ដង​ឲ្យ​ក្លឹប​​ទើប​ស៊ុត​បាន ៥០ គ្រាប់

-Olivier Giroud ​​បង្ហាញ​ខ្លួន ១១៣ ដង​ឲ្យ​ក្លឹប​ទើប​ស៊ុត​បាន ៥០ គ្រាប់

-Alexis Sanchez ​បង្ហាញ​ខ្លួន​ ១០១ ដង​ឲ្យ​ក្លឹប​ទើប​ស៊ុត​បាន ៥០ គ្រាប់

-Lan Wright ​បង្ហាញ​ខ្លួន​ ៨៧ ដង​ឲ្យ​ក្លឹប​​ទើប​ស៊ុត​បាន ៥០ គ្រាប់

-Thierry Henry ​បង្ហាញ​ខ្លួន​ ៨៣ ដង​ឲ្យ​ក្លឹប​​ទើប​ស៊ុត​បាន ៥០ គ្រាប់

Aubameyang អាច​ស៊ុត​បាន​ ២ គ្រាប់​យប់មិញ​សរុប ៥១ គ្រាប់ទល់​នឹង Norwich
​ដោយ​ឡែក​ធៀប​នឹង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ដទៃៗ​ទៀត (បើ​គិត​ស្ថិតិ​ដូច​ខាង​លើ ​ក្នុង​ Premier League ) Aubameyang ​ ​នៅ​ឈរ​លេខ​រៀង​ទី ៥ ​តាម​លំដាប់​ដូច​ជា៖ ​

-៤) Mo Salah និង Fernando Torres ស៊ុត​បាន ៥០ គ្រាប់​បង្ហាញ​ខ្លួន ៧២ ដង​ឲ្យ Liverpool

-៣) Van Nistelrooy ស៊ុត​បាន ៥០ គ្រាប់​បង្ហាញ​ខ្លួន​តែ​ ៦៨ ដង​ឲ្យ Manchester United

-២) Alan Shearer ស៊ុត​បាន ៥០ គ្រាប់​បង្ហាញ​ខ្លួន​តែ​ ៦៦ ដង​ឲ្យ Newcastle United

-១) Andy Cole ស៊ុត​បាន ៥០ គ្រាប់​បង្ហាញ​ខ្លួន​តែ​ ៦៦ ដង​ឲ្យ Manchester United

នៅ​ជំនួប​សប្ដាហ៍​ទី ៣២ ​កាំភ្លើង​ធំ Arsenal ឈ្នះ ៤-០ លើ​ក្រុម​បាត​តារាង Norwich City ​ បាន​​ឡើង​មក​ឈរលេ ៧ ​តែ​មិន​ទាន់​កក់ក្តៅ​ក្នុង​ការ​ប្រជែង​យក​កៅអី​លេង​ពាន​អឺរ៉ុប​នៅ​ឡើយ​ទេ៕

​​

ប្រភព៖ Premier League ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;