ឡានដែល David Beckham ជិះបាន ១៥ឆ្នាំ ដាក់លក់តម្លៃជាង ៥០ម៉ឺនដុល្លារ

  • 2020-07-03 03:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


រថយន្ត Aston Martin V8 Volante ដែល​ផលិត​ឡើង​នា​ឆ្នាំ ១៩៨៨ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ដាក់​លក់​លើ​វិបសាយ Auto Trader ក្នុង​តម្លៃ​ប្រមាណ ៥៥ម៉ឺន​ដុល្លារ​ឯណោះ។

តម្លៃ​ថ្លៃ​បែប​នេះ​ក៏​ដោយ​សារ​តែ​វា​ជា​​រថយន្ត​​បុរាណ​​ដ៏​ល្អ​ឯក​មួយ​ ហើយ​​ធ្លាប់​​ត្រូវ​អតីត​តារា​បាល់​ទាត់ David Beckham ប្រើ​ប្រាស់​រយៈពេល​ប្រមាណ ១៥ ឆ្នាំ ដែល​លោក​បាន​ទិញ​វា​កាល​ពី​ឆ្នាំ ២០០៣ និង​លក់​ចេញ​វិញ​នា​ឆ្នាំ ២០១៨។ រថយន្ត​នេះ​ត្រូវ​បាន​ថែ​រក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្លាប់​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ក្នុង​កម្មវិធី London Classic Car Show ឆ្នាំ ២០២០ កាល​ពី​ខែ​កុម្ភៈ​ផង​ដែរ។

​​​​​Aston Martin V8 Volante នេះ​មាន​បំពាក់​ម៉ាស៊ីន V8 កម្លាំង ៤២៣សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៥,២វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ២៧០​គ.ម/ម៉៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

;