មិន​ធម្មតា! វៀតណាម​មាន​រថក្រោះ​ច្រើន​ជាង​ហ្វីលីពីន​ ៣៧០​ដង​ឯណោះ

  • 2020-07-06 01:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​វិបសាយ​អាមេរិក​មួយ​ឈ្មោះ Global Firepower បាន​ឲ្យ​ដឹង​ថា វៀតណាម​ស្ថិត​នៅ​លេខ​រៀង​ទី​១០ ជា​ប្រទេស​ដែល​​មាន​ចំនួន​រថក្រោះ​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ សម្រាប់​ឆ្នាំ​២០២០ វៀតណាម​មាន​រថក្រោះ​សរុប​ចំនួន ២៦១៥​គ្រឿង ដូចជា​ប្រភេទ T-90S/SK, T-62, T-54/55, Type-59, T-34 និង PT-76 ជា​ដើម។

ដោយ​ឡែក​បណ្ដា​ប្រទេស​ដែល​ឈរ​នៅ​លើ​វៀតណាម មាន​ដូចជា៖

១. រុស្ស៊ី (ចំនួន​រថក្រោះ ១២៩៥០​គ្រឿង)

២. សហរដ្ឋ​អាមេរិក (៦២៨៩​គ្រឿង)

៣. កូរ៉េ​ខាង​ជើង (៦០៤៥​គ្រឿង)

៤. អេហ្ស៊ីប (៤២៩៥​គ្រឿង)

៥. ឥណ្ឌា (៤២៩២​គ្រឿង)

៦. ស៊ីរី (៤១៣៥​គ្រឿង)

៧. ចិន (៣៥០០​គ្រឿង)

៨. អ៊ីស្រាអ៊ែល (២៧៦០​គ្រឿង)

៩. តួកគី (២៦២២​គ្រឿង)។

បើ​និយាយ​ពី​បណ្ដា​ប្រទេស​អាស៊ាន​វិញ មាន​ដូចជា

  • ថៃ (៨៤១​គ្រឿង)

  • មីយ៉ាន់ម៉ា (៤៣៤​គ្រឿង)

  • ឥណ្ឌូណេស៊ី (៣១៣​គ្រឿង)

  • កម្ពុជា (២៦៣​គ្រឿង)

  • សិង្ហបុរី (១៨០​គ្រឿង)

  • ម៉ាឡេស៊ី (៧៤​គ្រឿង)

  • ឡាវ (៦៥​គ្រឿង)

  • ហ្វីលីពីន (៧​គ្រឿង)

  • ប្រ៊ុយណេ (គ្មាន)

ប្រភព៖ Globalfirepower ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;