ក្រសួងសាធារណការ បញ្ចេញវីដេអូ​បង្ហាញ​ពីផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ច និងការពារជាតិ មួយខ្សែ

  • 2020-07-06 01:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន កាលពីចុងសប្តាហ៍កន្លងទៅ បាន​បញ្ចេញ​វីដេអូ​រំលឹក​ពីសមិទ្ធផល​ផ្លូវជាតិលេខ៥៨ (ប៉ោយប៉ែត-សំរោង) ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០។

ផ្លូវជាតិលេខ ៥៨ ប្រវែងសរុប ១៧៤,១៦ គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្លូវនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ លើសពីនេះទៅទៀត ផ្លូវនេះជាខ្សែផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការការពារអធិបតេយ្យភាពជាតិផង និងាជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី
;