វីដេអូ​ច្បាស់​ត្រជាក់​ភ្នែក! ​គ្រាប់​បាល់​ទី ៧០១ ​របស់ Messi ​ត្រូវ​បាន​រំសាយ​ចោល​

  • 2020-07-06 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ជំនួប​រវាង​ក្រុម​ ​Vіllаrrеаl ​ប៉ះ​នឹង​ Ваrcеlоnа ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-៤ ។ គ្រាប់​បាល់ ៤ របស់​ក្រុម​ភ្ញៀវ​ Barcelona រក​បាន​ដោយ​ការ​បញ្ជូន​ចេញ​ពី​ជើង Messi ២ គ្រាប់​ឲ្យ​ Luis Suarez និង Antoine Griezmann ​នៅ​តង់​ទី ១ ។

​Messi ក៏​អាច​​ស៊ុត​បាន​១គ្រាប់​ផង​ដែរ​ (ជា​គ្រាប់​បាល់​ទី៧០១) ​ដោយ​ការ​ Assist ចេញ​​ពី​ជើង Roberto ​ប៉ុន្តែ​ត្រូវ​បាន​ VAR រំសាយចោលដោយ​រាប់​ថា​ជា​បាល់ Off-side ។

ក្រោយ​ចប់​ការ​ប្រកួត ក្រុម​ភ្ញៀវ Barcelona យកបាន ៣ ពិន្ទុ បន្ត​ដាក់​សម្ពាធ​ដល់​ក្រុម​កំពូល​តារាង Real Madrid មក​ទល់​ពេល​នេះ​ Madrid​ នាំមុខ៤ពិន្ទុ​មុន។ បច្ចុប្បន្ន​ Madrid មាន ៧៧ ពិន្ទុ​ចំណែក Barcelona ​មាន ៧៣ ពិន្ទុ​ ឯ​ការ​ប្រកួត​នៅ​សល់ ៤ ប្រកួត​ទៀត​នឹង​បិទ​បញ្ចប់​រដូវកាល៕

​ទស្សនា​វីដេអូ​ហាយឡាយ​ច្បាស់ៗ​ខាងក្រោម​នេះ(ត្រង់នាទី ៧)៖

Griezmann រត់​មក​អបអរ​ក្រោយ​ពេល Messi ប្រើក្បាច់វៃកែង (backheel) បោះ​បាល់​ឲ្យ
ចំណាត់​ថ្នាក់ La liga សប្ដាហ៍ទី ៣៤

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;