ប្រទេស៣ ប្រជែងគ្នាបង្ហោះយានអវកាសទៅភពអង្គារ ក្នុងខែកក្កដានេះ
- 2020-07-06 06:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស៣ ប្រជែងគ្នាបង្ហោះយានអវកាសទៅភពអង្គារ ក្នុងខែកក្កដានេះ
ចន្លោះមិនឃើញ
បើគ្មានការប្រែប្រួលទេ នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសចំនួន៣ នឹងបាញ់បង្ហោះយានអវកាស ទៅភពអង្គារ រួមមាន អារ៉ាប់រួម ចិន និងអាមេរិក។
យានអវកាស Hope គ្រោងនឹងបាញ់បង្ហោះទៅភពអង្គារ នៅថ្ងៃទី១៤ ខែកក្កដា។ យាននេះនឹងចំណាយពេល ២០០ថ្ងៃ ក្នុងការធ្វើដំណើរ បន្ទាប់មកវានឹងចូលគន្លងភពអង្គារ។ Hope នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ២ឆ្នាំ ដើម្បីសិក្សាពីអាកាសធាតុ និងបរិយាកាសភពអង្គារ។
យានអវកាស Tianwen-1 គ្រោងនឹងបាញ់បង្ហោះទៅភពអង្គារ នាថ្ងៃទី២៣ ខែកក្កដា។ យាននេះ នឹងត្រូវដាក់នៅលើគន្លងភពអង្គារ ហើយទម្លាក់យាន rover ចុះចតដើម្បីរុករក និងវិភាគផ្ទៃដីភព។
យានអវកាស Perseverance របស់អង្គការ NASA គ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី៣០ ខែកក្កដា។ បន្ទាប់មកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ យាននេះនឹងចុះចតលើផ្ទៃដីភពអង្គារ ត្រង់ចំណុចរណ្តៅ Jezero។ យានតម្លៃ ១,៧ពាន់លានដុល្លារនេះ នឹងសិក្សាអំពីបរិយាកាស និងភូគព្ភសាស្រ្តរបស់ភពអង្គារ ព្រមទាំងខួងយកគំរូថ្ម និងដីមួយចំនួនដើម្បីត្រៀមយកមកផែនដីវិញ។ បេសកកម្មនេះ គឺដើម្បីសិក្សាពីជីវិតដែលកើតមានក្នុងអតីតកាលលើភពនេះ ពិសេសគឺសម្រាប់បើកផ្លូវក្នុងការបញ្ជូនមនុស្សទៅភពអង្គារនាពេលខាងមុខ៕