១គ្រាប់ដំបូង Adams ធ្វើឲ្យ Pep ជាប់កំណត់ត្រាដ៏អាក្រក់លើកដំបូងដែរ ក្នុងអាជីពជាគ្រូបង្វឹក
- 2020-07-06 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១គ្រាប់ដំបូង Adams ធ្វើឲ្យ Pep ជាប់កំណត់ត្រាដ៏អាក្រក់លើកដំបូងដែរ ក្នុងអាជីពជាគ្រូបង្វឹក
ចន្លោះមិនឃើញ
ពានលីគកំពូលអង់គ្លេស ក្នុងជំនួបរវាងក្រុម Southampton ប៉ះនឹងក្រុមភ្ញៀវ Manchester City បញ្ចប់ទៅដោយលទ្ធផល ១-០ ។
គ្រាប់បាល់ ១ ដ៏សំខាន់នេះកើតចេញពីជើងកីឡាករ Ché Adams ស៊ុតពីពាក់កណ្ដាលតារាងបន្ទាប់ពីកែបាល់លេងមិនទាន់បាន ១ នាទីស្រួលបួលផង។
អតីតខ្សែប្រយុទ្ធក្លឹប Birmingham City (នៅលីគ២) វ័យ ២៣ឆ្នាំទើបនឹងផ្ទេរចេញមកកាន់ Southampton ថ្មីៗនេះ ដោយបង្ហាញខ្លួនលើកទី ១ ក៏បានបញ្ចេញសមត្ថភាពអាចរកបាន១គ្រាប់ដោយប្រើថេរវេលាខ្លីបំផុត និងដោយការទាត់ដ៏ល្អ អាចរាប់ថាជា គ្រាប់បាល់ប្រចាំរដូវកាល ក៏ថាបាន។
ដោយឡែកលទ្ធផលខាងលើ បានធ្វើឲ្យលោក Pep Guardiola ជាប់កំណត់ត្រាដ៏អាក្រក់ក្នុងអាជីព ជាលើកដំបូង គឺចាញ់ក្រៅដី៣ប្រកួតជាប់ៗគ្នា។
បរាជ័យក្រៅដីដំបូង Manchester City ០-២ ទល់នឹងក្រុម Manchester United ឯបរាជ័យបន្ទាប់ ១-២ ទល់នឹង Chelsea និងលើកទីនេះគឺ បរាជ័យ ០-១ ទល់នឹង Southampton យប់មិញនេះ៕
ទស្សនាវីដេអូហាយឡាយ៖