សុខៗ​អាអូន​តូច​ឡើង​រឹង​នៅ​ទីសាធារណៈ គួរ​ធ្វើ​ដូចម្ដេច?

  • 2020-07-06 05:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរសៗ​មួយ​ចំនួន​ច្បាស់​​ជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​លិង្គ​ឡើង​រឹង​នៅ​​ទី​កន្លែង​សាធារណៈ ហើយ​មាន​អារម្មណ៍​ថា​ខ្មាស​អៀន​ខ្លាំង។ វា​មិន​មែន​ជា​រឿង​ត្រូវ​អាម៉ាស​ពេក​ឡើយ ព្រោះ​នេះ​ជា​បញ្ហា​កើត​ឡើង​ដោយ​ធម្មជាតិ​ជា​មនុស្ស​ប្រុស។ មួយ​វិញ​ទៀត ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​នេះ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ គន្លឹះ​​ចម្បងៗ​ដើម្បី​បិទ​បាំង​រឿង​ខ្មាសអៀន​មួយ​នេះ មាន​ដូច​ខាង​ក្រោម៖

១. ប្រើប្រាស់​សម្លៀក​បំពាក់ ឬ​វត្ថុ ដើម្បី​បាំង

  • ស្លៀក​ខោ​​ក្នុង​រឹប​ក្នុង​ការ​​ទប់​លិង្គ​កុំ​ឲ្យ​ងើប​ខ្លាំង

  • យក​របស់​របរ​មក​បាំង​ ដូចជា កាតាប សៀវភៅ ថង់​អីវ៉ាន់...

  • ពាក់​អាវ​ដែល​មាន​សំរុង​វែង​

  • ក្របួច​អាវ​ក្រៅ​នៅ​នឹង​ចង្កេះ រួច​ទម្លាក់​ដៃ​អាវ​មក​បិទ​បាំង

២. ប្រើ​ដៃ ឬ​អង្គុយ

  • យក​ដៃ​លូក​ចូល​​ហោប៉ៅ​ខោ ដើម្បី​​ទាញ​ទប់

  • យក​លិង្គ​ទៅ​ស៊ក​ជាប់​នឹង​ចង្កេះ​ខោ

  • អង្គុយ​​គង​អន្ទាក់​ខ្លា

៣. ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍

  • ធ្វើ​ចលនា​​សាច់​ដុំ​ភ្លៅ ដោយ​លើក​ជើង​ចុះ​ឡើងឲ្យ​បាន ៣០​វិនាទី ឬ​ច្រើន​ជាង​នេះ ដើម្បី​សម្រួល​​ចរន្ត​ឈាម

  • យក​របស់​ត្រជាក់ៗ​មក​ដាក់​ពី​លើ​លិង្គ

  • នោម

  • ទៅ​ហាត់​ប្រាណ

  • ព្យាយាម​រក​​កន្លែង​ស្ងាត់​ដើម្បី​រំសាយ​អារម្មណ៍​មួយ​សន្ទុះ

  • តាំង​អារម្មណ៍​ទៅ​ធ្វើ​អ្វី​ផ្សេង​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ភេទ

  • ក្ដិច​សាច់​ខ្លួន​ឯង

  • រក​កន្លែង​សមរម្យ​សម្រេច​កាម៕

ប្រភព៖ Wikihow ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;