ប្រទេស​ដែល​អត់ជាប់សមុទ្រមានចំនួន ៤៤ ក្នុងនោះក៏​​មាន​ប្រទេស​អាស៊ានមួយ​ដែរ

  • 2020-07-06 08:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រហែល​មួយភាគប្រាំ​នៃប្រទេស​ទាំងអស់​ក្នុងពិភពលោក ឬប្រមាណ ៤៤ប្រទេស គឺ​មិនមាន​ជាប់សមុទ្រនោះទេ (ឬហៅថា Landlocked Countries) ក្នុងនោះមានប្រទេស​ឡាវផងដែរ។

ប្រទេស​ដែលអត់ជាប់សមុទ្ររួមមាន​ដូចខាងក្រោម៖

  • អាស៊ី (១២)៖ អាហ្គានីស្ថាន, អាមេនី, អាហ្សែបៃហ្សង់, ប៊ូតាន់, ឡាវ, កាហ្សាក់ស្ថាន, កៀហ្ស៊ីស្ថាន, ម៉ុងហ្គោល, នេប៉ាល់, តាជីគីស្ថាន, តួកមេនីស្ថាន និង​អូបេគីស្ថាន។ សូម​បញ្ជាក់​ថា ប្រទេស​ខ្លះ​ក្នុងចំណោមប្រទេសទាំងនេះ មានជាប់សមុទ្រដែរ គឺ​សមុទ្រកាព្យែន ប៉ុន្តែសមុទ្រនេះ គឺ​មិនមានហូរភ្ជាប់ទៅសមុទ្រ ឬមហាសមុទ្រផ្សេងទៀតឡើយ ពោលគឺ​សមុទ្រ​នេះ ក៏ត្រូវបាន​ហៅថា Landlocked ផងដែរ។

  • អឺរ៉ុប (១៤ប្រទេស)៖ អង់ដូរ៉ា, អូទ្រីស, បេឡារុស, សាធារណរដ្ឋឆេក, ហុងគ្រី, លីកតិនស្តាញ, លុចសំបួ, ម៉ាកសេដូនី, ម៉ូលដូវ៉ា, សាន់ម៉ារីណូ, ស៊ែប, ស្លូវ៉ាគី, ស្វីស និង​បុរីវ៉ាទីកង់។

  • អាហ្វ្រិក (១៦ប្រទេស)៖ បូស្វានណា, ប៊ូរុនឌី, ប៊ូគីណា ហ្វាសូ, អាហ្វ្រិកកណ្តាល, ឆាត, អេត្យូពី, ឡេសូតូ, ម៉ាឡាវី, ម៉ាលី, នីហ្សេរីយ៉ា, រ៉ូវ៉ាន់ដា, ស៊ូដង់​ខាងត្បូង, អេស្វាទីនី, យូហ្គាន់ដា, ហ្សាំប៊ី និង​ហ្សឹមបាវ៉េ។

  • អាមេរិកខាងត្បូង (២ប្រទេស)៖ បូលីវី និងប៉ារ៉ាហ្គាយ។

បញ្ហាធំៗរបស់​ប្រទេស​ដែលគ្មានសមុទ្រ ដូចជា៖

  • ខ្វះធនធានសមុទ្រ និង​ការនេសាទ

  • ថ្លៃដឹកជញ្ជូនខ្ពស់ ដោយ​សារតែខ្វះកំពង់ផែសមុទ្រ

  • ងាយរងគ្រោះ​ភូមិសាស្រ្តនយោបាយ ដោយសារត្រូវពឹងផ្អែកលើប្រទេសផ្សេងក្នុងការនាំទំនិញចេញចូល

  • កងទ័ពជើងទឹកខ្សោយ៕

ប្រភព៖ thoughtco

អត្ថបទថ្មី
;