បុរសម្នាក់​នៅចិន ឆ្លង​ជំងឺ​មួយ​ដែលធ្លាប់​សម្លាប់​មនុស្ស ១០០លាន​នាក់

  • 2020-07-07 02:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ដែលជាអ្នកចិញ្ចឹមសត្វម្នាក់នៅតំបន់ Inner Mongolia ភាគខាងជើង​ប្រទេសចិន ត្រូវបាន​បញ្ជាក់​ថា គាត់​ឆ្លង​ជំងឺ​ម្យ៉ាង (ភាសាអង់គ្លេសហៅថា bubonic plague)។ នេះបើតាម​ការប្រកាស​របស់​​អាជ្ញាធរសុខាភិបាល​ក្រុង Bayan Nur នៃតំបន់នេះ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

ទោះជាយ៉ាងណា បុរសរូបនេះ ស្ថិតក្នុងស្ថានភាព​ធូរស្រាល មិនទាន់ធ្ងន់ធ្ងរឡើយ ដោយ​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ ព្រមទាំងនៅដោយឡែកពីគេ។

អាជ្ញាធរ​បាន​ព្រមាន​មិនឱ្យប្រជាជន​ប្រមាញ់​ បរិភោគ ឬ ដឹកជញ្ជូនសត្វ​ដែល​ងាយឆ្លង​ជំងឺនេះឡើយ ជាពិសេសគឺពពួកសត្វកកេរ (marmots) ហើយត្រូវរាយការណ៍ភ្លាម ប្រសិនបើប្រទះឃើញសត្វទាំងនេះ​ងាប់ ឬមាន​ជំងឺ។

គួរដឹងថា ជំងឺនេះ គឺជាជំងឺដ៏សាហាវបំផុត​ក្នុងប្រវត្តិសាស្រ្ត​ដែលវា​ធ្លាប់​បាន​សម្លាប់មនុស្ស​ប្រមាណ ១០០លាននាក់ កាល​ពីស.វទី ១៤។ តែយ៉ាងណា បច្ចុប្បន្ននេះ អ្នកជំនាញ​ប្រាប់ថាកុំឱ្យ​បារម្ភខ្លាំងពេក ព្រោះ​វាមិន​គំរាម​កំហែងឆ្លងជាសកល​ដូចកូវីដ១៩នោះទេ៕

ប្រភព៖ Dailymail | nytimes

អត្ថបទថ្មី
;