ក្រសួង​សាធារណការ នឹង​ចេញ​បណ្ណបើកបរ​ដែល​អាចឱ្យពលរដ្ឋខ្មែរ បើកឡាន​នៅប្រទេស​គេបាន

  • 2020-07-07 07:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ក្រសួង​នឹង​ចេញបណ្ណបើកបរអន្តរជាតិ ដែល​អាច​ឱ្យប្រជាពលរដ្ឋខ្មែរ បើកបររថយន្ត​នៅប្រទេសដទៃទៀតបាន។ លោកថ្លែងដូច្នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី១ និងទិសដៅ​ការងារ​ឆមាសទី២ ឆ្នាំ២០២០ នាព្រឹក​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក​ទេសរដ្ឋមន្រ្តី​បញ្ជាក់​យ៉ាងដូច្នេះថា៖ «ខែ៧ ខែ៨ យើង​នឹង​ចេញបណ្ណបើកបរអន្តរជាតិ ដោយសារទៅប្រទេសគេ បើកឡាន​អត់បាន។ មានបណ្ណបើកបរខ្មែរ បើកមិនបាន​ ដូច្នេះ​យើងជាសមាជិក​អង្គការ​សហប្រជាជាតិ​ដែរ អ៊ីចឹង​យើងអាច​ចេញ​បណ្ណបើកបរអន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋយើង ដែល​លោកមានបណ្ណបើកបរ ហើយ​យកមកដូរ មកសុំបណ្ណបើកបរ (អន្តរជាតិ) ប៉ុន្មានខែអ៊ីចឹងទៅ យើងអាចចេញជូនគាត់បាន។ យើងមានប្រភេទ A, B, C ពីក្រោយហ្នឹង យើងបោះត្រាតាមប្រភេទ ដែលគាត់ស្នើសុំ»៕

អត្ថបទថ្មី
;