ទីបំផុត ដឹងច្បាស់ថ្ងៃដែល Samsung នឹងប្រកាសចេញ Galaxy Note20

  • 2020-07-08 02:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Samsung បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ដែល​បញ្ជាក់​​អំពី​កាល​បរិច្ឆេទ​ប្រារព្ធ​នូវ​កម្មវិធី Galaxy Unpacked ដោយ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៥ ខែ​សីហា​ខាង​មុខ ដែល​មាន​ការ​ផ្សាយ​បន្ត​​ផ្ទាល់​លើ​គណនី​ YouTube ផ្លូវ​ការ​របស់ Samsung និង​លើ​វិបសាយ​របស់​ក្រុមហ៊ុន​ផង​ដែរ។

វីដេអូ​ដែល​មាន​រយៈពេល ១៦ វីដេអូ បាន​បង្ហាញ​អំពី​ដំណក់​ទឹក​ដែល​មាន​ពណ៌​ទង់ដែង ស្រដៀង​គ្នា​នឹង​ពណ៌​របស់ Galaxy Note20 ដែល​បាន​លេច​រូបរាង​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ។ ក្នុង​កម្មវិធី​ Galaxy Unpacked គេ​អាច​នឹង​ឃើញ​មាន​ស្មាតហ្វូន​ថ្មី​ចំនួន​បី​ប្រភេទ​រួម​​មាន​ត្រកូល Galaxy Note ជំនាន់​ថ្មី, Galaxy Fold ជំនាន់​ថ្មី និង Galaxy Z Flip 5G។

Ice Universe ដែល​ជា​ប្រភព​ផ្ដល់​ដំណឹង​ច្បាស់ៗ​​អំពី​ស្មាតហ្វូន Samsung ថ្មីៗ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ Galaxy Note20 នឹង​មាន​ពីរ​ប្រភេទ​គឺ Galaxy Note20 ធម្មតា​ដែល​មាន​តម្លៃ​ចាប់​ពី ៩៩៩​ដុល្លារ និង Note20 Ultra ដែល​មាន​តម្លៃ​ចាប់​ពី ១២៩៩​ដុល្លារ។ ចំណែក Galaxy Fold ជំនាន់​ថ្មី អាច​នឹង​មាន​តម្លៃ​ចាប់​ពី ២២៦៦​ដុល្លារ៕​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

;