Vardy និង​ Aubameyang ស៊ុត​​​​ម្នាក់​១គ្រាប់​​​ធ្វើ​ឲ្យ​តំណែង​​​ស្បែក​ជើងមាស PL ​ផ្លាស់​ប្ដូរ

  • 2020-07-08 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


​រដូវកាល ២០១៩-២០២០ នេះ​ពាន​រង្វាន់លីគ​កំពូល​អង់គ្លេស ​Premier League នៅ​សល់ការ​ប្រកួត​តែ ៥ ទៀត​ប៉ុណ្ណោះ​នឹង​បិទ​បញ្ចប់​។

រំលង​៣ សប្ដាហ៍​ហើយ​ខ្សែប្រយុទ្ធ​ឆ្នើម​អេហ្ស៊ីប​របស់ Liverpool គឺ​ Mohamed Salah ខក​ខាន​ស៊ុត​បញ្ចូល​ទី ស្រប​ពេល​ដែលក្នុង​ជំនួប​សប្ដាហ៍​ទី​ ​៣៣ ​រវាង Arsenal ប៉ះ Leicester City ​បញ្ចប់​ដោយ​លទ្ធផល ១-១ យប់​មិញ​។

ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang និង​ Jamie Vardy ​ស៊ុត​បាន​​​ម្នាក់​១គ្រាប់​​​ទៀត​ឡើង​មក​ឈរ​លេខ ១ និង​លេខ ២ ឯ​លេខ ៣​គឺ​ខ្សែប្រយុទ្ធ ​Danny Ings លេង​ឲ្យ​ក្លឹប​ Southampton​ ។

ដូចនេះ​ មាន​តែ​តាម​ដាន​រហូត​បិទ​រដូវកាល​ ថា​តើ​តំណែង Top Scorer ​នៅ Premier League ​ដែល​នឹង​ត្រូវ​បាន​ ​ស្បែក​ជើង​មាស ​នឹង​បាន​ទៅ​ខ្សែ​ប្រយុទ្ធ ​លេចធ្លោ​រូប​ណា?

Top Scorer ​នៅ Premier League

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Aubameyang, Salah និង Mane ឈ្នះស្បែកជើងមាសរួមគ្នារដូវកាល 2018/19

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

;