​ផ្លូវការ៖ Barcelona ​រក​បាន​ដៃគូ​ឧបត្ថម្ភ​រថយន្ត​ថ្មី​ ​ក្រោយ​ផុត​កុងត្រា​ជាមួយ Audi

  • 2020-07-08 08:15:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


​ក្រុម​ហ៊ុន​រថយន្ត​អេស្ប៉ាញ​ ​CUPRA និង​ក្រុម​បាល់​ទាត់ FC Barcelona បាន​ចេញ​ផ្សាយ​នូវ​កិច្ច​ព្រមព្រៀង​ជា​ដៃ​គូ​ជា​ផ្លូវការ​លើ​គេហទំព័រ​រៀង​ខ្លួនៗ ​បន្ទាប់​ពី​កុងត្រា ៥ ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​រថយន្ត Audi ​របស់​អាល្លឺម៉ង់​បាន​ផុត​កាល​ពី​ដើម​ឆ្នាំ ២០២០ កន្លង​ទៅ។

Marc Ter Stegen

Marc Ter Stegen ​ក៏​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​ ឯកអគ្គរដ្ឋទូត​ពិភពលោក (អ្នក​តំណាង​) ។ ​អ្នក​ចាំ​ទី​ដៃ​ស្អិត​ រូប​នេះ​ នឹង​ក្លាយ​ជា​ម្ចាស់​រថយន្ត​​​ CUPRAម៉ូឌែល Formentor Limited Edition​ ឆ្នាំ 2020 ដំបូង​គេ ​ដែល​ផលិត​ក្នុង​ចំនួន​តែ ១៩៩៩ ​គ្រឿង​ប៉ុណ្ណោះ​។

​​ក្រុមហ៊ុន​រថយន្ត​ ដែល​មាន​មូលដ្ឋាន​នៅ​កាតាឡាន់​មួយ​នេះ​ ​ក៏បាន​លើក​ឡើង​ថា ភាព​ជា​ដៃ​គូ​នេះ​ ​ធ្វើ​ឡើង​ដើម្បី​ពង្រីក​នូវ​វិសាល​នៃ​ ទីផ្សារ​រថយន្ត SUV មួយ​នេះ​ទៅ​កាន់​ពិភពលោក៕ ​

ទស្សនា​វីដេអូ​ TVC ខ្លី​ខាងក្រោម​នេះ៖

ពិធីចុះ​កិច្ចព្រមព្រៀង កាលពី​ខែ​កុម្ភៈ ២០២០

ប្រភព៖ autoblog ប្រែ​សម្រួល៖ រក្សា

;