មកដល់​ពេលនេះ មេដឹកនាំ​ណាខ្លះ​ហើយ​ដែលឆ្លងវីរុសកូរ៉ូណា?

  • 2020-07-08 09:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ និងមន្រ្តីជាន់ខ្ពស់​ក្នុងពិភពលោក​ដែលបានឆ្លងវីរុសកូវីដ១៩ គិតមកត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០ មាន​ដូចខាងក្រោម៖

-លោក Jair Bolsonaro ប្រធានាធិបតី​ប្រេស៊ីល៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០២០។

-លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២០។

-លោក Mikhail Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ី៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២០។

-ព្រះអង្គម្ចាស់ Charles នៃប្រទេសអង់គ្លេស៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០។

-លោក Yaakov Litzman រដ្ឋមន្រ្តីក្រសួងសុខាភិបាល​អ៊ីស្រាអែល៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២ ខែមេសា ឆ្នាំ​២០២០។

-លោកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០។

-លោក Matt Mancock រដ្ឋមន្រ្តីក្រសួងសុខាភិបាល​អង់គ្លេស៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០។

-លោក Franck Riester រដ្ឋមន្រ្តី​វប្បធម៌បារាំង៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០។

-លោក Peter Dutton រដ្ឋមន្រ្តី​កិច្ចការផ្ទៃក្នុងអូស្ត្រាលី៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០។

-លោក Iraj Harirchi អនុរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់៖ តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២០៕

ប្រភព៖ Indian Express

អត្ថបទថ្មី
;