រឿង​អាមេរិក​ចង់ដាក់មូលដ្ឋានយោធានៅថៃ ត្រូវបាន​បញ្ជាក់ហើយ!

  • 2020-07-09 02:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Apirat Kongsompong មេបញ្ជាការ​កងទ័ពថៃ បាន​ច្រានចោល​ការចោទ​ប្រកាន់ថា អាមេរិក​កំពុង​ស្វែងរកការបង្កើតមូលដ្ឋានយោធា នៅលើ​ទឹកដីថៃ ពោលគឺ​អាមេរិក​មិន​បាន​ស្នើសុំថៃ​ធ្វើជា​មូលដ្ឋាន​យោធា​នោះទេ។

លោក​បញ្ជាក់​ថា កងទ័ពថៃ និង​អាមេរិក គ្រាន់តែធ្វើសមយុទ្ធរួមគ្នា​ «ពស់វែកមាស» តែប៉ុណ្ណោះ ដែល​ធ្វើឡើង​ជារៀងរាល់ឆ្នាំ​នៅក្នុងប្រទេសថៃ។ «កុំបញ្ឆេះ​បញ្ហានេះឱ្យសោះ ដែលបង្ក​ឱ្យ​មាន​ជម្លោះក្នុងតំបន់»។

យ៉ាងណាមិញ លោក​និយាយថា ទាហាន​អាមេរិកបាន​ចាកចេញទៅវិញ ដោយបន្សល់ទុកឧបករណ៍​សព្វាវុធខ្លះៗ ក្នុង​អំឡុង​ធ្វើសមយុទ្ធនេះ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;