Suarez ចារ​កំណត់ត្រា​ថ្មី​ ​ក្រោយ​ទាត់​១ជើង​ចូល​​គ្រាប់​ទី ១៩៥ (មាន​វីដេអូ)

  • 2020-07-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


Luis Suarez ​អាច​ទាត់​បញ្ចូល​ទី​បាន ១ គ្រាប់​​​ដែល​បោះ​ចេញ​ពី​ជើង​របស់ Messi ​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ ១-០ លើ​ក្រុម​ Espanyol ក្នុង​ជំនួប Catalan derby យក​បាន​ ៣ ពិន្ទុ​បន្ថែម​ ​ក្រោយ​ពេល​កីឡាករ​ក្រុម​​ទាំង​ ២ ​បាន​កាត​ក្រហម​ម្នាក់​១ ​សល់​តែ​គ្នា ១០ នាក់​លើ​ទីលាន។

​១​គ្រាប់​ដែល​ជា គ្រាប់​បាល់​ទី ១៩៥ ​​ក្នុង​អាជីព​នោះ​បាន​ធ្វើ​ឲ្យ​ Suarez ​ឡើង​មក​ឈរ​លេខ៣ លើ​តារាង​ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ឲ្យ​ក្លឹប​។

Suarez ​ឡើង​មក​ឈរ​លេខ៣ លើ​តារាង​ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​

អ្នក​ស៊ុត​បាន​​ច្រើន​ជាង Suarez ដែល​ឈរ​លេខ​២គឺ​ខ្សែ​ប្រយុទ្ធ Cesar ​ស៊ុត​បាន ២៣២ គ្រាប់​ រីឯ​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បាន ៦៣០ គ្រាប់​ឈរ​លេខ ១ គឺ Messi ៕

លទ្ធផល​នេះ​បានជួយឲ្យ Barcelona មាន៧៦ពិន្ទុ បន្ត​ក្តី​សង្ឃឹម​ប្រជែង​ពាន​លីគ​ជាមួយ​នឹង​ក្រុម​កំពូល​តារាង Real Madrid មាន៧៧ពិន្ទុ​ នាំមុខ១ពិន្ទុ​គត់។ ចំណែក​ឯ​ក្រុម Espanyol ត្រូវ​បាន​ធ្លាក់​ទៅ​លីគ២ ហើយ​៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ឲ្យ​ក្លឹប​ទាំង ៣ រូប
ចំណាត់​ថ្នាក់ La liga សប្ដាហ៍ទី ៣៥

អត្ថបទ៖ រក្សា

;