ក្រសួងសាធារណការ ត្រៀមរៀបចំសម្ភារៈបច្ចេកវិទ្យា និងបរិក្ខារ សម្រាប់កិច្ចប្រជុំអាស៊ាន-ចិន
- 2020-07-09 03:13:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ ត្រៀមរៀបចំសម្ភារៈបច្ចេកវិទ្យា និងបរិក្ខារ សម្រាប់កិច្ចប្រជុំអាស៊ាន-ចិន
ចន្លោះមិនឃើញ
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំត្រៀម រៀបចំសម្ភារបច្ចេកវិទ្យា និងគ្រឿងបរិក្ខារផ្សេងៗរួមមានដូចជា៖ ការធ្វើតេស្តលើកម្មវិធីដែលត្រូវប្រើប្រាស់ (App) កាមេរ៉ាចាប់រូបភាពពីចម្ងាយ បណ្តាញខ្សែតភ្ជាប់ កំព្យូទ័រ ម៉ាយក្រូហ្វូន ជាពិសេសបណ្តាញអ៊ីនទ័រណែតល្បឿនលឿនប្រកបដោយស្ថិរភាព និងការរៀបចំទង់ជាតិតំណាងកម្ពុជាជាដើម សម្រាប់កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន-ចិននៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូពីចម្ងាយ(Video Conference) ស្ដីពីវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។
លោក ឈួន វ៉ន់ បានណែនាំឱ្យនាយកដ្ឋានទទួលបន្ទុកមានភារកិច្ចរៀបចំតុសម្រាប់គណៈប្រតិភូ ទង់ជាតិ ឈ្មោះប្រទេស បដាខាងក្រោយ ការធ្វើតេស្តកម្មវិធីដែលត្រូវប្រើប្រាស់ ការត្រៀមរៀបចំសម្ភារ និងគ្រឿងបរិក្ខារផ្សេងៗទៀតឱ្យបានចប់សព្វគ្រប់ សំដៅសម្រួលដល់ ដំណើរការនៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។
សូមជម្រាបជូនថា៖ ដោយសារការរីករាលដាលជាសកល នៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ស្ដីពីវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន គ្រោងនឹងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានទាំងដប់ រួមជាមួយរដ្ឋមន្រ្តីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន