ចាំសាកមើល៍! ៤វិធីធ្វើឲ្យការរួមភេទមានរយៈពេលយូរជាងមុន
- 2020-07-09 06:03:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំសាកមើល៍! ៤វិធីធ្វើឲ្យការរួមភេទមានរយៈពេលយូរជាងមុន
ចន្លោះមិនឃើញ
ចំពោះបុរសៗ ការសម្រេចកាមលឿនជាងដៃគូគឺជារឿងធម្មតាមួយ ដែលមនុស្សភាគច្រើនតែងពើបប្រទះ ហើយវាមិនមែនជារឿងត្រូវបាក់ទឹកចិត្តសោះឡើយ។ បើអ្នកមិនពេញចិត្តខ្លាំងចំពោះការសម្រេចកាមរហ័សពេក អ្នកអាចសាកល្បងវិធីសាស្ត្រចំនួន ៤ ដូចខាងក្រោមបាន៖
១. ផ្លាស់ប្ដូរទម្លាប់រស់នៅ
ធ្វើអារម្មណ៍ឲ្យស្ងប់ស្ងាត់ ដោយកុំពុះកញ្ជ្រោលពេកនៅពេលរួមភេទ ហើយត្រូវចេះលើកទឹកចិត្តខ្លួនឯង
ហ្វឹកហាត់ដោយសម្រេចកាមខ្លួនឯង៖ ទម្លាប់ព្យាយាមសម្រេចកាមខ្លួនឯងឲ្យបានយូរកុំលឿនពេក/ ឬសម្រេចកាមខ្លួនឯង១ទៅ២ម៉ោងមុនពេលរួមភេទ
ហាត់ប្រាណពង្រឹងសាច់ដុំត្រគាក
កាត់បន្ថយឬបញ្ឈប់ការទទួលទានជាតិអាកុល/គ្រឿងញៀន
មានដៃគូ១ច្បាស់លាស់៖ ងាយស្រួលពិភាក្សាគ្នា ហើយមានទំនុកចិត្ត
២. សាកប្រើប្រាស់វិធីសាស្ត្រផ្សេងៗអំឡុងពេលរួមភេទ
ព្យាយាមរំញោចដៃគូមុនសិន ដោយធ្វើឲ្យនាងមានអារម្មណ៍ផ្លូវភេទខ្លាំង ដូច្នេះហើយនាងនឹងអាចសម្រេចកាមក្នុងរយៈពេលប្រហាក់ប្រហែលគ្នានឹងអ្នក
ធ្វើ់ចលនារួមភេទយឺតៗ មិនប្រញាប់ប្រញាល់ពេក
សាកល្បងប្រើក្បាច់រួមភេទថ្មីៗ ដែលខុសពីសព្វដង
សាកដកដង្ហើមយឺតៗ / ទប់ដង្ហើមប្រមាណ ២ ទៅ ៣វិនាទី មុននឹងជិតចេញទឹកកាម
ព្យាយាមកុំផ្ដោតអារម្មណ៍ខ្លាំង ដោយគិតពីអ្វីផ្សេង
កុំសម្រុកពេក មានពេលឈប់សម្រាកខ្លះ៖ ពេលជិតចេញទឹកកាម អ្នកអាចឈប់សម្រាកប្រហែល ៣០វិនាទីសិនមុននឹងបន្តទៀត
ធ្វើឲ្យទឹកកាមចេញប៉ុន្មានតំណក់សិន (មិនទាំងអស់) ហើយសម្រាកមួយសន្ទុះសឹមបន្ត
៣. ប្រើប្រាស់ផលិតផល ឬថ្នាំជំនួយ
ពាក់ស្រោមអនាម័យដែលមានកម្រាស់ក្រាស់
ប្រើប្រេងលាបលើលិង្គដើម្បីពន្យារការចេញទឹកកាម (គួរពិភាក្សាជាមួយអ្នកជំនាញ)
ជួបជាមួយគ្រូពេទ្យជំនាញ
៤. សុំជំនួយពីដៃគូ
ប្រឹក្សារឿងនេះជាមួយនឹងស្ត្រីជាដៃគូ
កុំប្រើការស្ដីបន្ទោសដាក់គ្នា
នាំដៃគូទៅរកអ្នកជំនាញជាមួយគ្នា៕