ព្រោះ​តែបែប​នេះ គីម ជុងអ៊ីល ហ៊ាន​បំផ្ទុះ​សាលា​រៀន​ដែល​ខ្លួន​ធ្លាប់​រៀន​ពី​ក្មេង!

  • 2020-07-10 01:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​ត្រូវ​ជា​កូន​របស់​បិតា​ស្ថាបនិក​កូរ៉េ​ខាង​ជើង​ក៏​ដោយ លោក គីម ជុងអ៊ីល ក៏​ត្រូវ​ចូល​រៀន​នៅ​ក្នុង​សាលា​រៀន​ដូច​ប្រជាជន​ទូទៅ​ផង​ដែរ។ សាលា​ដែល​អតីត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​រូប​នេះ​រៀន​​សូត្រ​កាល​ពី​កុមារភាព​មាន​ឈ្មោះ​ថា Namsan។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​ក្នុង​ឆ្នាំ​១៩៦០។

លោក គីម ជុងអ៊ីល អតីត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង
ច្រើន​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ទទួល​បាន​តំណែង​គ្រប់គ្រង​ដែន​ដី​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ីល បាន​​បញ្ជា​ឲ្យ​យោធា​ទៅ​បំផ្ទុះ​សាលា​រៀន​មួយ​នោះ​ចោល​។ មូលហេតុ​ព្រោះ​សាលា Namsan បាន​ទទួល​យក​សិស្ស​ដែល​មាន​ឋានៈ​ធម្មតា​មក​សិក្សា មិន​មែន​ជ្រើស​​យក​តែ​សិស្ស​ដែល​ជា​កូន​​អភិជន​​ឬ​មន្ត្រី​រាជការ​ទៀត​ឡើយ។ មួយ​វិញ​ទៀត លោក គីម មាន​សេចក្ដី​បារម្ភ​ក្នុង​ចិត្ត​ថា​សាលា​នោះ​នឹង​ផ្ដល់​ចំណេះ​ដឹង​​ឲ្យ​សិស្ស​ច្រើន​ពេក ដែល​​អាច​​ក្លាយ​ជា​ការ​​ប្រកួត​ប្រជែង​​ជាមួយ​នឹង​កូន​របស់​លោក។

សូម​​រំលឹក​ថា លោក គីម ជុងអ៊ីល គឺ​ជា​អតីត​មេ​ដឹក​នាំ​​ទី​២​របស់​​កូរ៉េ​ខាង​ជើង ដែល​​បាន​កាន់​តំណែង​បន្ត​ពី​​​​ឪពុក​លោក គីម អ៊ីលស៊ុង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៤​។ លោក គីម ជុងអ៊ីល បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១។ មរណភាព​របស់​លោក​ត្រូវ​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ជំងឺ​​គាំង​បេះដូង។ អ្នក​ដែល​កាន់​តំណែង​បន្ត​​​គឺ​លោក គីម ជុងអ៊ុន ដែល​ជា​កូន​ប្រុស​ទី​២​​របស់​​លោក៕

ប្រភព៖ 11Points ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;