United ឈ្នះ​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ឃឹម​​ ក្រុម​​​បានកៅអី​លេង​​ Champions League

  • 2020-07-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​មាន​សង្ឃឹម​ ​បាន​កៅអី​ចូល​លេង​ពាន​អឺរ៉ុប (Champions League)​ វិញ​នៅ​រដូវកាល​ក្រោយ​។ United ​លេង​មិន​ចាញ់​សោះ (១៧ប្រកួត) ​ក្នុង​លីគ​។ បើ​គិតចាប់​តាំង​ពី​លីគ​បាល់​ទាត់​អង់គ្លេស​ប្រកួត​វិញ​ក្រុម​បិសាច​ក្រហម ឈ្នះ​ ៦ ប្រកួត​ជាប់​ៗ​គ្នា។ United ក៏​ជា​ក្រុម​ខ្លាំង​ដែល​អាច​ស៊ុត​ចូល​ក្រុម​គូ​ប្រជែង ៣ គ្រាប់​ជាប់ៗ​គ្នា ៤ ប្រកួត​ដំបូង​គេ​បង្អស់។

​​ក្រោយ​ពេល​ Manchester United ស្វាគមន៍​ក្រុម Aston Villa ​ចប់​ការ​ប្រកួត​ឈ្នះ ៣-០ ​ក្នុង​នោះ​មាន​គ្រាប់​បាល់​ប៉េណាល់​ទី ១គ្រាប់​ដែល​ស៊ុត​ដោយ​ខ្សែបម្រើ Bruno Fernandes ។

Man Utd ជា​ក្រុមដែលត្រូវអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទី ឲ្យច្រើនជាងគេនៅ Premier League រដូវកាល ២០១៩-២០២០ ចំនួន ១៣ ដង​ចំណែក​ឯ Manchester City ទទួល​បាន ១០ដង។

Bruno Fernandes កំពុងទាត់ប៉េណាល់ទី
​រំឮក​ផង​ដែរ​ថា Leicester City ​ទទួល​បាន​បាល់​ប៉េណាល់​ទី ១៣ ដង​ក្នុង​រដូវកាល ២០១៥-២០១៦ ជា​ឆ្នាំ​ដែល​ពួក​គេលើក​ពាន​ដំបូង​បំផុត​ និង​មួយ​ក្រុម​ទៀត​គឺ Crystal Palace ​នៅ​រដូវកាល ២០០៤-២០០៥ ​​ទទួល​បាន​បាល់​ប៉េណាល់​ទី ១៣ ដង​ដូច​គ្នា​អីចឹង​ដែរ។

​បន្ទាប់​ពី​យក​បាន ៣ ពិន្ទុ​បន្ថែម​នៅ​ឈរ​លេខ ៥ ដដែល(៥៨ពិន្ទុ) ​ខណៈ​ដែលពួក​គេ​ចាញ់​តែ ១ពិន្ទុ​គត់​ពីក្រុម Leicester City ដែល​ឈរ​នៅ Top 4 ៕ ប្រភព៖ Livescore

ចំណាត់ថ្នាក់សប្ដាហ៍ទី ៣៤

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;