លោក សួន សេរីរដ្ឋា បង្ហោះសារលើហ្វេសប៊ុក ក្រោយ​ត្រូវបាន​តែងតាំងជារដ្ឋលេខាធិការ

  • 2020-07-10 06:44:11
  • ចំនួនមតិ 8 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ


ព្រះមហាក្សត្រកម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំងមុខតំណែង លោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការនៃក្រសួង​អភិវឌ្ឍន៍ជនបទ។

ក្រោយត្រូវបានតែងតាំង អតីតប្រធាន​គណបក្សអំណាចខ្មែររូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២០នេះថា៖ «ជនបទមួយដែល ខ្ញុំ សុបិន្តចង់បានតាំងពីតូចមកនោះគឺ កសិករក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីស្របច្បាប់ ហើយរួចផុតពីការរំលោភបំពានយកពីអ្នកមានលុយមានអំណាច ! អរគុណទាំងសារគាំទ្រ និងសាររិះគន់ដៀលជេរ..»។

គួររំលឹកថា លោក សួន សេរីរដ្ឋា ត្រូវបាន​ចាប់ឃុំខ្លួនកាលពីខែសីហា ឆ្នាំ​២០១៧ ក្រោមការចោទប្រកាន់​ចំនួន ៣បទល្មើសដូចជា បទញុះញង់​កុំឱ្យយោធិន​ស្តាប់បង្គាប់, បទធ្វើឱ្យខូចចិត្ត​កងទ័ព និង​បទ​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ ហើយ​ត្រូវបានតុលាការ​ផ្តន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​រយៈពេល ៥ឆ្នាំ និងពិន័យ ១០លានរៀល។ នៅខែសីហា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គ្រាប់​លើកលែងទោស​ឱ្យ​លោក សួន សេរីរដ្ឋា៕

;