Messi បំបែក​កំណត់ត្រា​ ​អ្នក​បញ្ជូន​បាល់​ឱ្យ​​គេ​ស៊ុត​ ​លឿន​បំផុត​ ​ប្រើ​ពេល​ត្រឹម ៣១ ប្រកួត

  • 2020-07-13 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi ​​បាន​បំបែក​កំណត់ត្រា​ ​ក្លាយ​ជា​​អ្នក​បញ្ជូន​បាល់​ឱ្យ​​គេ​ស៊ុត​ (Assist) ២០ ដង​ត្រឹម ៣១ ប្រកួត​​ប៉ុណ្ណោះមាន​ន័យ​ថា ប្រើពេល​​លឿន​បំផុត​។

បើធៀបទូទាំង​លីគ​កំពូល ៥អឺរ៉ុប​ចាប់​ពី​រដូវកាល ២០១៦ មក​​អ្នក​ដែល​ធ្វើ​បាន​បែប​នេះ​មាន​តែ ៤ នាក់​គត់​នោះ​គឺ Thomas Müller (៣៣ ប្រកួត Assist ២១​ដង)​ ឯ Kevin De Bruyne (៣៤ ប្រកួត Assist ២០ ដង) និង​ Xavi Hernández (៣៥ ប្រកួត​ Assist ២០ ដង) ។

Messi ​ក៏​បាន​ក្លាយ​ជា​ ​កីឡាករ​ដំបូង​គេ​បង្អស់​នៅ La Liga អាច​ស៊ុត​បញ្ចូល​ទី​លើស២០គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​លើស ២០ដង​ក្នុង​១រដូវកាល (នៅ​សល់ ៣ ប្រកួត​ទៀត) បិទរដូវកាល ២០១៩- ២០២០ ។

កំណត់ត្រា​នេះ​ដែរ​ មាន​តែ​​ Thierry Henry និង Messi ប៉ុណ្ណោះ ធ្វើ​បានក្នុង​សម័យ​បាល់​ទាត់​ទំនើប ​សតវត្សទី ២១ ស្រប​ពេល​ដែល​វីរបុរស​ក្លឹប Barcelona ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង ធ្វើ​បាន​នៅ​រដូវកាល ២០០២-២០០៣ (Henry ៣៧​ប្រកួត)។

Messi ពេល​លេងទល់​នឹង Valladolid
តួលេខ​នេះ​ កើត​ចេញ​ពីការ​​បង្ហាញ​ខ្លួន​លើក​ទី ៨៦៤ ​ដង​របស់ Messi ត្បិត​ថា ​មិន​អាច​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​ ៧០១ របស់​ខ្លួន ផ្ទុយ​ទៅ​វិញ​​ គេ​អាច Assist ១ គ្រាប់​ឲ្យ Vidal ​ស៊ុត​ចូល១គ្រាប់​យក​ជ័យ​ជម្នះ​ ដែល​ជាគ្រាប់បាល់​ទី ៩០០១ ឲ្យ​​ក្លឹប​នៅ​តំបន់កាតាឡាន​់​។

Barcelona ក្រោយ​លេង​ឈ្នះ Real Valladolid យក​បាន ៣ពិន្ទុ​បន្ថែម​ បន្ត​តាម​ក្រុម​កំពូល​តារាង Real Madrid ដែល​មាន​ពិន្ទុ​លើស​តែ​១គត់ ​ឯ​លីគ​នៅ​សល់ ៣ ប្រកួត​ទៀត​នឹង​បិទ​រដូវកាល។

​ស្ថិតិ​ដ៏​គូរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ Messi ​បាន​ជួយ​ឲ្យ​មិត្តរួម​ក្រុម​ចំនួន ៤១ នាក់​​ដែល​លេង​ជាមួយ​ខ្លួន​ (ក្នុង​ក្លឹប) ​អាច​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច។ អ្នក​ដែល​ទទួល​បាន​ Assist ច្រើន​បំផុត​ពី​ Messi គឺ​ Luis Suarez ដល់​ទៅ ៣២ ដង៕

(ទស្សនា​វីដេអូនិង​រូបភាព​ខាងក្រោម)៖

ប្រភព៖ Goal | squawka ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;