ទាយដឹងអត់ ក្នុងរូបនេះ សេះបង្កង់មួយណាដែលសម្លឹងកាមេរ៉ា?
- 2020-07-13 07:03:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយដឹងអត់ ក្នុងរូបនេះ សេះបង្កង់មួយណាដែលសម្លឹងកាមេរ៉ា?
ចន្លោះមិនឃើញ
លោក Sarosh Lodhi គឺជាអ្នកថតរូបសត្វព្រៃម្នាក់មកពីទីក្រុង Nagpur ប្រទេសឥណ្ឌា ដែលបានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា កាលពីឆ្នាំ២០១៩កន្លងទៅ។ នៅទីនោះ លោក Lodhi បានទៅដល់តំបន់អភិរក្ស Maasai Mara ដែលជាទីកន្លែងសត្វព្រៃដ៏ល្បីល្បាញមួយនៅអាហ្វ្រិក។ លោកបានថតរូបជាច្រើនសន្លឹក តែក្នុងចំណោមនោះមានរូបមួយបានលេចធ្លោជាងគេនៅលើបណ្ដាញសង្គម។
វាជារូបថតសេះបង្កង់ចំនួន២ក្បាល ដែលកំពុងឈរទល់មុខគ្នា។ បើក្រឡេកមើលតែមួយភ្លែត អ្នកប្រហែលជាគិតថាពួកវាទាំង២ក្បាលបានសម្លឹងមករកកាមេរ៉ាដូចគ្នាហើយ។ យ៉ាងណាមិញ មានសេះបង្កង់តែ១ក្បាលប៉ុណ្ណោះ ដែលបានសម្លឹងមកកាមេរ៉ា។
តើអ្នកអាចទាយដឹងទេថា សេះបង្កង់ណាមួយដែលសម្លឹងមកកាមេរ៉ា? សេះបង្កង់នៅខាងឆ្វេង ឬខាងស្ដាំ? (សូមមើលរូបភាពនៅខាងក្រោម មុនអានចម្លើយ)
បើតាមចម្លើយរបស់លោក Lodhi ដែលផ្ដល់ឲ្យវិបសាយ Bored Panda គឺសេះបង្កង់នៅខាងឆ្វេងដែលបានឈរសម្លឹងមកកាមេរ៉ា៕