ខ្លាច​ធាត់​ពេក សាន់​ឆាយ​​ញ៉ាំ​តែ​ចេក​១​ផ្លែ​ក្នុង​១​ថ្ងៃ ដើម្បី​រក្សា រាង​៣៥​គីឡូ

  • 2020-07-13 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


ដោយ​សារ​តែ​ស្រលាញ់​រាង​កាយ​ខ្លួន​ពេក កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Barbie Hsu និយាយ​ថា​ទេ​ចំពោះ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​រាប់​សិប​ឆ្នាំ និង​ហាម​ដាច់​ខាត​មិន​ឲ្យ​​អ្នក​ណា​ប៉ះសក់​ខ្លួន​ផ្តេស​ផ្តាស​ឡើយ។

កាល​ពី​ថ្ងៃ​ទី ១២ ខែកក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃច៉ាន់ Barbie Hsu បាន​មាន​វត្តមាន​នៅ​ក្នុង livestream មួយ​ដើម្បី​ជជែក​គ្នា​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន។ ក្រោយ​ពេល​បង្ហាញ​ខ្លួន​នៅ​ទី​នេះ នាង​បាន​ចែក​រំលែក​ថា ខ្លួន​នឹង​មិន​ទាន់​វិល​ត្រលប់​មក​ថត​រឿង​ឡើយ ដ្បិត​នាង​គិត​ថា រាងកាយ​នាង​ពេល​នេះ​មិនស​ម​នឹង​ចូល​កាមេរ៉ា។

បច្ចុប្បន្ន តួ​រឿង ស្នេហា​បួន​ដួង មាន​ទម្ងន់​ប្រមាណ ៥០​គីឡូ​ជាង តែ​ក្រោយ​ពេល​សម្រាល​កូន​ភ្លាម​ៗ​ នាង​ធ្លាប់​ធ្ងន់​ដល់​ទៅ ៧៩​គីឡូ ពោល​គឺ​គុណ​នឹង​២​ធៀប​កាល​ពី​នាង​នៅ​ក្រមុំ។ ទស្សនិកជន​បាន​បញ្ចេញ​មតិ​នៅ​ក្នុង​ការ Liveនេះ​ថា តម្លៃ​នៃ​ការ​ចង់​សម្រាល​កូន​ប្រុស​ឲ្យ​ប្ដី​មហាសេដ្ឋី​នោះ​គឺ ត្រូវ​បាត់​បង់​រាង​ដែល​ធ្លាប់​តែ​ស្រឡូន​ស្អាត។ Comment នេះ​ត្រូវ​បាន​គេ like រាប់​ពាន់​ក្រោយ​១​នាទី។

ត្រលប់​មក​កាល​ពី​នៅ​ក្រមុំ តារា​ស្រី​វ័យ ៤៤​ឆ្នាំ​នេះ ជា​អ្នក​ថែ​សម្រស់​ជា​ទី​បំផុត។ ដោយ​មុន​ពេល​ថត​រឿង F4 នាង​មា​ន​កម្ពស់ ១,៦២ម និង​ទម្ងន់ ៥០​គីឡូ។ យ៉ាងណាក្ដី នាង​មិន​ពេញ​ចិត្ត​នឹង​ទម្ងន់​នេះ​ឡើយ ដោយ​ថា​មិន​សម​នឹង​តួ​និស្សិត ដូច​នេះ​នាង​បាន​សម្រក​សល់ ៤២​គីឡូ។

មិន​ទាន់​ពេញ​ចិត្ត​នឹង​គីឡូ​នេះ នាង​បន្ត​ញ៉ាំ​តែ​ចេក​១​ផ្លែ ក្នុង​១​ថ្ងៃ​ដើម្បី​សល់​​ត្រឹម​៣៥​គីឡូ។ ទន្ទឹម​នឹង​នេះ អាហារ​ដែល​មាន​ជាតិ​ស្ករ គឺ​នាង​ច្រាន​ចោល​ទាំង​អស់។ មិន​ត្រឹម​តែ​ស្រលាញ់​រាង​នោះ​ទេ សក់​ខ្មៅ​រលោង ក៏​ត្រូវ​បាន​នាង​ថ្នាក់​ថ្នម​ផង​ដែរ ដោយ​​កាល​ពី​នៅ​ជា​សង្សារ​នឹង​គ្នា​ ក៏​នាង​មិន​ឲ្យ​គេ​ប៉ះ​សក់​ដែរ ព្រោះ​ខ្លាច​ជ្រុះ។

កាល​ពី​ស្បែក​នៅ​ស្រអែម​ ស្រីស្អាត​កើត​ឆ្នាំ ១៩៧៦ ធ្លាប់​លុប​មុខ​ដោយ​ស្រា​​ក្រហម​អស់ ៤​ដប​ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ឡើង ហើយ​ក្នុង​រយៈ​ពេល ១០​ថ្ងៃ បាន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​អស់ ៤​ដប។ មុន​ពេល​យក​ប្ដី សា​ន់​ឆាយ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា រាជិនី​សម្រស់​តៃវ៉ាន់ ទើប​នាង​ពូកែ​រក្សា​រាង និង​ស្បែក​ជា​ទី​បំផុត។ សៀវភៅ ណែនាំ​ថែ​រក្សា​ស្បែក​របស់​នាង លក់​ដាច់​គ្មាន​សល់ ក្រោយ​បើក​លក់​តែ​ប៉ុន្មាន​នាទី។

យ៉ាងណាក្ដី​ នាង​ទទួល​ស្គាល់​ថា ក្រោយ​សម្រាល​កូន​រួច នាង​ពិបាក​គ្រប់គ្រង​គីឡូ​របស់​ខ្លួន​ខ្លាំង​ណាស់៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

;