មើល​វីដេអូនេះ​ហើយទើបដឹងថា ​ជប៉ុន​មិនស្តាយលុយទិញ F-35 ជាង ១០០គ្រឿង​ពីអាមេរិក

  • 2020-07-13 03:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាមេរិក បាន​ប្រកាស​យល់ព្រម​លក់​យន្តហោះបំបាំងកាយ F-35 ចំនួន ១០៥គ្រឿងឱ្យជប៉ុន ក្នុងតម្លៃ​ប្រមាណ ២៣,១១ពាន់លានដុល្លារ។ ក្នុងនោះយន្តហោះ F-35A ចំនួន ៦៣គ្រឿង និង​ F-35B ចំនួន ៤២គ្រឿង។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក បញ្ជាក់​ថា ការបើក​ភ្លើង​ខៀវ​នេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​របស់​សម្ព័ន្ធមិត្តដ៏សំខាន់​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។ «វា​គឺមាន​សារៈសំខាន់​ណាស់​ចំពោះ​ផលប្រយោជន៍​អាមេរិក ដើម្បី​ជួយ​ជប៉ុន ក្នុងការ​ការអភិវឌ្ឍ និង​រក្សា​នូវសមត្ថភាព​ការពារខ្លួន»។

សូម​ជម្រាប​ថា គម្រោង​ថវិកាយោធាឆ្នាំ​២០២០-២០២១ របស់​ជប៉ុន គឺមាន​ចំនួន ៥០,៣ពាន់លានដុល្លារ សម្រាប់​ទិញ​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធមីស៊ីល៕

សូមទស្សនាវីដេអូ​បង្ហាញ​ពីសមត្ថភាពរបស់​យន្តហោះ F-35 ខាងក្រោមនេះ៖

  • យន្តហោះ F-35A
  • យន្តហោះ F-35B
  • ភាពខុសគ្នារវាងយន្តហោះ F-35ABCs

ប្រភព៖ defence

អត្ថបទថ្មី
;