អតីត​កីឡាករ​ Liverpool ​ស៊ុត​២គ្រាប់​ម្នាក់​ឯង​បិទមិនឲ្យ Leicester City ឡើង Top 3

  • 2020-07-13 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Dominic Solanke អតីត​កីឡាករ​ Liverpool ​ដែល​ក្លឹប​ដាក់​​ឲ្យ​ខ្ចី​ជើង​កំពុង​លេង​ឲ្យ​ក្លឹប Bournemouth អាច​ស៊ុត​ចូល​២គ្រាប់​ដំបូង​បំផុត ក្រោយ​ចូល​លេង​សរុប ៣៩ ប្រកួត​រដូវកាល​នេះ។

ជិតពេញ​១រដូវកាល 2019/2020 Solanke ស៊ុត​បាន ២ គ្រាប់

២ ​គ្រាប់​ក្នុង​ចំណោម​គ្រាប់​ឈ្នះ​របស់ Bournemouth ៤-១ ​លើ Leicester City​ បិទ​មិន​ឲ្យ​​ក្រុម​ខ្លាំង​កញ្ជ្រោង​ខៀវ​មួយ​នេះ​ឡើង​លេខ ៣ បាន។ បរាជ័យ​ជាប់ៗគ្នា​ឥឡូវ​នៅលេខ ៤ (៥៩ ពិន្ទុ)​លើស​តែ ១ ពិន្ទុ​ ពី​ក្រុម​លេខ ៥ Manchester United ដែល​កំពុង​តែ​មាន​សង្ឃឹម​អាច​ដណ្ដើម​យក​បាន​ Top 4 ​​​ដើម្បី​បាន​កៅអី​ស្វ័យ​ប្រវត្តិ​លេង​ពាន​អឺរ៉ុប UEFA Champions League (គិត​ត្រឹម​សប្ដាហ៍​ទី ៣៥)។

ជា​ពិសេស​ បើ​ United ​ឈ្នះ​ Southampton ​នៅ​រាត្រី​ថ្ងៃ​ចន្ទ​នេះ​ នឹង​ហក់​ឡើង​មក​លេខ​៣ ​ឯ Chelsea ​ធ្លាក់​ទៅ​លេខ ៤ វិញ។

​ក្រោយ​ចប់​ប្រកួត Bournemout ​​ឈ្នះ​ក៏​ពិត​មែន​តែ​កំពុង​នៅ​ក្នុង​តំបន់​កាត់​ចោល​ មាន​៣១ពិន្ទុ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់ ៣ ប្រកួត​ ​ពួក​គេ​ប្រឈម​នឹង​ការ​ដែលត្រូវ​កាត់​បាន​ចេញ​ទៅ​លេង​នៅ​លីគ​លំដាប់​ទី ២ ៕

Solanke អតីត​កីឡាករ​ Liverpool
(គិត​ត្រឹម​សប្ដាហ៍​ទី ៣៥)

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;