ជាង ១ខែអាជ្ញាធរជាតិអប្សរា ចែកកូនឈើជូនសាធារណជនបានជិត ៥ម៉ឺនដើម

  • 2020-07-13 06:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេលជាងមួយខែនៃយុទ្ធនាការដាំ និងចែកចាយកូនឈើក្នុងរដូវវស្សាឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើគ្រប់ប្រភេទដូចជា គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្កាក្ងោក ផ្កាឥន្ទនេលជាដើម ជូនដល់ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅបានចំនួនជិត ៥មុឺនដើម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ និងបង្កើនគម្របព្រៃឈើឲ្យប្រសើរឡើងវិញ ទាំងក្នុងតំបន់សៀមរាប អង្គរ និងតាមបណ្តាខេត្តនានា។

ការផ្តល់ជូនទាំងនោះមានដូចជា៖

  • មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន ៣ ០០០ដើម
  • ទីបញ្ជាការយោធភូមិភាគ៤ ចំនួន ៥ ០០០ដើម
  • រដ្ឋបាលស្រុកបន្ទាយស្រី ចំនួន ១ ៥០០ដើម
  • រដ្ឋបាលស្រុកក្រឡាញ់ ចំនួន ៣ ០០០ដើម
  • សាលាសង្កាត់គោកចក ចំនួន ១ ៥០០ដើម
  • មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន ៣ ៣០០ដើម
  • ធនាគារជាតិនៃកម្ពុជា ចំនួន ៨៥០ដើម
  • ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចំនួន ១០ ៧០០ដើម
  • ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(ទឹកអូគូលែន) ចំនួន ២ ០០០ដើម

ក្រៅពីនោះមានសាលារៀន វត្តអារាម ក្រុមហ៊ុន អង្គការ សហគមន៍ និងប្រជាពលរដ្ឋចំនួន ១៦ ៩៨០ដើមទៀត៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;