មកដឹង ថ្ងៃឈប់សម្រាក ៥ថ្ងៃដែល​ត្រូវជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ

  • 2020-07-13 09:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមខ្លឹមសាររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដែលបានដាក់ស្នើ​ទៅសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាំណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ កក្កដា ២០២០ បាន​ឲ្យ​ដឹង​ថា ថ្ងៃឈប់សម្រាកដែលកំណត់ដោយរាជរដ្ឋាភិបាល អំពីការអនុញ្ញាតឲ្យឈប់សម្រាក ៥ថ្ងៃ ជំនួសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។

សម្រាប់ថ្ងៃឈប់សម្រាក​អាច​នឹងធ្វើឡើង​នៅថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។

  • ស្នើកំណត់យកថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០។

  • ស្នើពន្យារពេលនៃការលិខិតប្រកាសពន្ធ (Tax Filling) សម្រាប់ប្រចាំខែ សីហា ឆ្នាំ ២០២០ ទៅក្រោយថ្ងៃឈប់សម្រាកនេះ។

  • ស្នើឲ្យក្រសួងសុខាភិបាល-ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាជន ក៏ដូចជា ម្ចាស់អាជីវកម្ម ដោយតម្រូវឲ្យអនុវត្តផ្ដាច់ខាតតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលលជំងឺកូវី១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក៕

អត្ថបទថ្មី
;