មនុស្សមួយចំនួនបានលើកឡើងជាចម្ងល់ថា ពួកគេមានមាឌមិនសូវជាធំប៉ុន្មាននោះទេ តែបើមើលមុខវិញគឺឡើងប៉ោងខ្លាំងហើយសម្បូរសុទ្ធតែខ្លាញ់ទៀត។ ដើម្បីដោះស្រាយបញ្ហាមុខប៉ោងខ្លាំងនេះ មានវិធីសាស្ត្រដែលគួរអនុវត្តមួយចំនួនដូចខាងក្រោម៖
១. ធ្វើលំហាត់ប្រាណសាច់មុខ
- និយាយអក្សរ "X" និង "O" ឆ្លាស់គ្នាឲ្យបាន២០ដងជារៀងរាល់ព្រឹក
- បឺតសាច់ថ្ពាល់ចេញចូលដូចត្រីឲ្យបាន ២០ដងជាប្រចាំថ្ងៃ (ពេលបឺតថ្ពាល់ចូលទុកឲ្យបាន ៥វិនាទីសឹមបន្ធូរវាចេញវិញ)
- ហាមាត់ឲ្យធំរួចរាប់ដល់៥វិនាទីសឹមបិទមាត់វិញ (ធ្វើដូច្នេះឲ្យបាន ៣០ដងក្នុង១ថ្ងៃ)
- ស្រូបខ្យល់ចូលមាត់ រួចបិទមាត់ឲ្យជិត ហើយរំកិលខ្យល់ក្នុងមាត់ទៅឆ្វេងទៅស្ដាំ ដើម្បីធ្វើលំហាត់ប្រាណ (៥នាទីក្នុង១ថ្ងៃ ដោយធ្វើពេលណាក៏បាន ហើយម្ដងធ្វើប៉ុន្មាននាទីក៏បានឲ្យតែគ្រប់៥នាទី)
- ម៉ាស្សាសាច់មុខដោយប្រើម្រាមដៃ (ធ្វើតាមលេខរៀងនៅក្នុងរូប)
២. ផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន
-
កំណត់គោលដៅច្បាស់លាស់ថាខ្លួនចង់សម្រកខ្លាញ់
-
ប្ដូររបបអាហារមួយចំនួន ដែលធ្វើឲ្យមុខប៉ោង ដូចជា គ្រឿងភេសជ្ជៈដែលមានសារធាតុកាបូនឌីអុកស៊ីត ផលិតផលធ្វើពីទឹកដោះគោ និងអាហារប្រៃ ជាដើម
- មានទម្លាប់ហាត់ប្រាណជាប្រចាំ (ការហាត់ប្រាណនឹងធ្វើឲ្យគ្រប់ផ្នែកនៃរាងកាយសម្រកជាតិខ្លាញ់បាន)
- គេងឲ្យបានគ្រប់គ្រាន់ជាងមុន ដើម្បីជំរុញឲ្យប្រព័ន្ធអង់ដូគ្រីនក្នុងរាងកាយដំណើរការបានល្អ
- បញ្ឈប់ការទទួលទានជាតិអាកុល
៣. ស្វែងរកប្រឹក្សាពីអ្នកជំនាញ
- ជួបគ្រូពេទ្យដើម្បីវិភាគរកបញ្ហាដែលធ្វើឲ្យសាច់មុខចេះតែរីកប៉ោងធំ
- ប្រភេទថ្នាំមួយចំនួនដែលអ្នកកំពុងប្រើប្រាស់អាចមានប្រតិកម្ម ដែលជាហេតុធ្វើឲ្យសាច់មុខចេះតែឡើងប៉ោង ដូច្នេះគួរសួរនាំអ្នកជំនាញពីរឿងនេះ
- វះកាត់កែសម្ពស្ស (ប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន)៕
ប្រភព៖
Wikihow
ប្រែសម្រួល៖ ឈាង.