ទេស​រដ្ឋមន្រ្តី ចម ប្រសិទ្ធ៖ បើ​យើង​ថា​ទឹក​ភ្នំគូលែន​ជា​ទឹក​អម្រិត​ អាច​ធ្វើ​ឲ្យមាន​ការភ័ន្ត​ច្រលំ​ដល់​​មហាជន

  • 2020-07-14 01:35:03
  • ចំនួនមតិ 7 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ


លោក​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍​ បាន​ថ្លែង​ថា ការ​រកឃើញអ្វីមួយ​តាមបែបវិទ្យាសាស្ត្រ​ គឺត្រូវមាន​កត្តាសត្យានុម័ត​ និង​បែបតក្កវិទ្យា​ គឺ​ពិតប្រាកដ​តាមន័យវិទ្យាសាស្ត្រ​ មិនអាច​យកប្រវត្តិសាស្ត្រ​ និង/ឬ អបិយជំនឿ​មកលាយឡំ​បានទេ។ ការ​បញ្ជាក់​នេះធ្វើឡើង​​កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២០ ​ក្នុងពេល​លោក​ជួប​ប្រជុំ​ជាមួយ​លោក​បណ្ឌិត ហេង ប៊ុនអ៊ី ដែល​ជាអ្នកវិទ្យាសាស្រ្តជនជាតិខ្មែរ​ ដើម្បីឱ្យលោក​បណ្ឌិត​ធ្វើបទបង្ហាញ​ អំពី​ម៉ាស៊ីន​ផលិតទឹក​អម្រឹត ជាពិសេស ឲ្យប្រជាពលរដ្ឋដឹងពីគុណភាពទឹកអម្រឹត ព្រោះអាចព្យាបាលជំងឺមួយចំនួនផងដែរ​។

លោក​បណ្ឌិត រៀបរាប់​ថា ទឹក​អម្រឹត គឺរូបមន្ដ​ដើម​យកពី​ភ្នំគូលែន ព្រោះ​ទឹក​លើ​ភ្នំគូលែន ជាតំបន់​ផ្តល់​នូវប្រភពទឹក​ស្រោច​ស្រព ក្នុងការ​ចញ្ចឹម​ដល់​មនុស្ស សត្វ រុក្ខជាតិ សំខាន់​លើ​ការងារ​កសិកម្ម​ជាដើម។ ដូច្នេះ ត្រូវតែ​ការពារ និង​ថែរក្សា​បរិស្ថាន​ធនធាន​ធម្មជាតិ ដើមី្ប​ជីវភាព និង​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា។

យ៉ាងណាមិញ លោក​ទេសរដ្ឋមន្រ្តី ពន្យល់​ថា «ពាក្យទឹក​អម្រិត​ ន័យរបស់វា​ គឺ​ដូចជា​អមត:​ មិនស្លាប់​ ។ តែបើ​យើង​ថា​ទឹកភ្នំគូលែន​ជាទឹកអម្រិត​ អាចធ្វើ​ឲ្យមាន​ការភ័ន្ត​ច្រលំ​ដល់ស្រទាប់​មហាជន​ និង​ប្រជាពលរដ្ឋ​ រហូត​ជឿថា​ទឹកស័ក្តសិទ្ធ​ហើយ​នាំគ្នា​ផ្អើល​ទៅដង​ផឹក​ ឬ​ចុះងូត​ បាត់​សណ្តាប់ធ្នាប់​ ស្របពេល​ដែលប្រភពទឹក​នោះ​ មិនទាន់​មានកិច្ចការពារបរិស្ថានបានកម្រិតខ្ពស់​នៅឡើយ»។

លោក​ ចម ប្រសិទ្ធ បន្តថា «យើង​ពិភាក្សា​ក្នុង​កម្រិត​បច្ចេកទេស​ ដោយត្រូវ​រួមសហការគ្នា​ ពីព្រោះ​កិច្ចការ​នេះ​ រាជ​បណ្ឌិត្យសភា​កម្ពុជា​ក៏បាន​បញ្ជូន​អ្នកវិទ្យាសាស្ត្រ​ ទៅសិក្សា​ស្រាវជ្រាវ​ពីគុណភាព​ទឹកធ្លាក់ខ្នងភ្នំភ្នំគូលេនផងដែរ​ ដែលលទ្ធផលបានបញ្ជាក់ថា៖​ គុណភាព​ទឹកធ្លាក់ភ្នំគូលែន មាន​លក្ខណ:​ល្អបង្គួរ​ពីធម្មជាតិ​ដែលអាច​ទ្រទ្រង់​ជីវិត​ភាវរស់​ទាំងអស់​និងល្អសម្រាប់ស្រោចស្រពដំណាំកសិកម្មនានា។ ក៏បុន្តែមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ទឹក​ពិសារនៅឡេីយទេ​ ។ ទឹកធ្លាក់​ភ្នំគូលែន​ដែលធ្វេីការអះអាងថា​ជាទឹកអម្រិត​ ឬ​ជាអាទិទេពនោះ​ គឺគ្រាន់តែជាការ​សន្និដ្ឋានតាមបែបជញនឿសាសនាកាលពីសម័យមុន​ ហេីយដែលវិទ្យាសាស្ត្របច្ចកវិទ្យា​មិនទាន់អាចអាចបញ្ជាក់ពីគុណភាពទឹកល្អបំផុតបានទេ​ ពីព្រោះ​វាមានសភាពល្អក់​ និងមានផ្ទុកបណ្តាីមក្រូជីវសាស្ត្រក្នុងកំរិតខ្ពស់បង្គួរ​ ដែលអាចធ្វេី ឲ្យ​ប៉ះពាល់​ដល់សុខភាព​និងស្បែកមនុស្ស​ បេីយេីងពិសារ​មិនបានធ្វេីប្រព្រឹត្តកម្មវាបានត្រឹមត្រូវ​»។

ទោះយ៉ាងណា​ លោក​ទេសរដ្ឋមន្រ្តី​ស្នេីឲ្យមានកិច្ចសហការគ្នាធ្វេីការស្រាវជ្រាវឲ្យច្បាស់បន្ថែមទៀត​រវាងអ្នកវិទ្យាសាស្ត្រជំនាញៗ​ ដេីម្បី​ចេញជាលទ្ធផលរួមមួយ​ និង​កំណត់បាននូវប៉ារ៉ាមែត្រច្បាស់លាស់​ ។

ងាកមកម៉ាសុីនចម្រោះទឹក​ប្រភេទ​អេឡិចត្រូលីត​ ផលិតដោយលោកបណ្ឌិត​ ហេង ប៊ុនអ៊ី លោក​ទេសរដ្ឋមន្រ្តី​ បានសាទរនិងវាយតម្លៃខ្ពស់​ ពីព្រោះ​ជាស្នាដៃ​កូនខ្មែរ​ក្នុងស្រុក​ ក្រសួងសូមលេីកទឹកចិត្តចំពោះការស្រាវជ្រាវ​និងផលិត​ បេីទោះបីលេីពិភពលោកគេបានរកឃេីញ​និងផលិតមុនយេីងក៏ដោយ​ ។ ជាពិសេសបេីយេីងចេះច្នៃឲ្យមានលក្ខណ:ប្លែក​ពីគេ ហេីយគុណភាពប្រសេីរ​ជាង​ នោះក្រសួងនឹងចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជូន ជាស្នាដៃម្ចាស់តក្កករ៕

ប្រភព៖ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍

;