សម្តេច ហ៊ុន សែន៖ ខែក្រោយ​ ឈប់សម្រាកបាន ៩ថ្ងៃ ល្មមដើរលេងពេញស្រុកខ្មែរ

  • 2020-07-14 03:03:05
  • ចំនួនមតិ 569 | ចំនួនចែករំលែក 409

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​ឯកភាព​ជាផ្លូវការ​ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាក ៥ថ្ងៃ ជំនួសថ្ងៃបុណ្យចូលឆ្នាំ ពោលគឺ​កម្មករ-និយោជិក មន្រ្តីរាជការ អាចឈប់​សម្រាក​ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ​២០២០។ ប៉ុន្តែបើបូកទាំងថ្ងៃសៅរ៍-អាទិត្យ មុន និងក្រោយ​ថ្ងៃឈប់ គឺសរុប មានដល់ទៅ ៩ថ្ងៃឯណោះ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ថ្លែង​ក្នុង​ពិធីសំណេះសំណាល​ជាមួយ​កសិករ និង​វារីវប្បករ​នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប នៅស្រុកពាមរក៏ ខេត្ត​ព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​មាន​ប្រសាសន៍យ៉ាងដូច្នេះថា៖

«ឆ្នាំនេះ យើងផ្អាកចូលឆ្នាំ ដោយសារកូវីដ កំពុងរាតត្បាត។ ឥឡូវដល់ពេលរាជរដ្ឋាភិបាលត្រូវសងហើយ។ ធម្មតាចូលឆ្នាំយើងឱ្យឈប់តែ៣ថ្ងៃទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាល បាន​សន្យាជាមួយ​ប្រជាពលរដ្ឋថានឹងសង ៥ថ្ងៃ ឥឡូវសង ៥ថ្ងៃ ម្សិលម្ងៃបានអនុម័តជូនហើយ។ សងថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ប៉ុន្តែបើយោងទៅលើគិតដូចនេះ ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្មករ-កម្មការិនី ឈប់បាន ៩ថ្ងៃជាប់គ្នា ល្មមដើរលេងពេញម៉ាស្រុកខ្មែរ»៕

;