មិនចង់បានមុខប៉ោងហើមនៅពេលភ្ញាក់ពីគេងទេ គប្បីចៀសវាងអាហារ ៥ មុខនេះនៅពេលយប់
- 2020-07-14 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់បានមុខប៉ោងហើមនៅពេលភ្ញាក់ពីគេងទេ គប្បីចៀសវាងអាហារ ៥ មុខនេះនៅពេលយប់
ចន្លោះមិនឃើញ
មានមនុស្សមិនតិចឡើយធ្លាប់មានបទពិសោធន៍មុខហើមឡើងប៉ោងនៅពេលភ្ញាក់ពីគេងពេលព្រឹក។ អ្នកប្រហែលជាមិនដឹងពីមូលហេតុច្បាស់លាស់នោះទេថាវាមកពីបញ្ហាអ្វីនោះ តែភាគច្រើនគឺបណ្តាលមកពីការទទួលទានអាហារពុំត្រឹមត្រូវនៅពេលយប់ ឬមុនពេលចូលគេង។ ដូច្នោះហើយ ថ្ងៃនេះ អ្នកនឹងបានដឹងពីមូលហេតុហេតុនៃការទទួលទានអាហារទំាង ៥ ដែលអាចបណ្តាលឲ្យអ្នកមានមុនហើមបាន។ អាហារ ៥ មុខនោះរួមមាន៖
នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនចូលចិត្តធ្វើអ្វីស្រួលៗនិងរហ័សដោយមិនចំណាយពេលយូរឡើយ។ ដូច្នោះ ការទទួលទានអាហារកែច្នៃ ឬ អាហារក្លាសេទុកដែលមិនទារការចម្អិនយូរឡើយ ព្រោះតែអ្នកមិនមានពេលគ្រប់គ្រាន់។ តែប្រសិនបើអ្នកមិនចង់បាត់បង់ទំនុកចិត្តពេលទៅសាលា ធ្វើការ ឬ ណាត់ជួបអ្វីឡើយនៅពេលព្រឹកនោះ អ្នកគប្បីចៀសវាងទទួលទានអាហារទំាងនោះ ព្រោះតែវាមានផ្ទុកជាតិសូដ្យូមបរិមាណច្រើន។ កាលណាវាមានជាតិនេះច្រើន វានឹងរក្សាកម្រិតសុពលភាពអាហារកាន់តែយូរដែរ។
២. មីកញ្ចប់ ឬ កំប៉ុង
មិនថាអ្នកឃ្លានប៉ុនណានៅពេលយប់នោះទេ អ្នកគប្បីចៀសវាងទទួលទានអាហារកញ្ចប់ទំាងឡាយណាដែលអ្នកឃ្លាន។ ពុំនោះទេ អ្នកនឹងទទួលបានសភាពហើមមុខនៅពេលក្រោកពីគេងជាក់ជាមិនខាន។ ដោយសារតែវាមានផ្ទុកជាតិសូដ្យូមខ្ពស់នោះ គ្រឿងផ្សំរបស់វាជួយធ្វើឲ្យជាតិសូដ្យូមនោះកើនឡើងទ្វេដង។ ដូច្នោះបើអ្នកអាចចៀសវាងបាន គួរតែធ្វើឲ្យបានដើម្បីកាត់បន្ថយមុខហើម។
៣. សាច់កែច្នៃ
ចំពោះសាច់កែច្នៃរួមមាន ប្រហិត សាច់ក្រក និងប្រភេទសាច់ផ្សេងៗទៀតគួរតែចៀសវាងបរិភោគមុនពេលបរិភោគ។ ប្រសិនបើអ្នកនៅតែបរិភោគ អ្នកនឹងមានអាការៈហើមមុខនៅពេលភ្ញាក់ពីគេងងាយធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។ អ្នកត្រូចចងចំាថាអាហារអស់ទំាងនោះមានផ្ទុកជាតិសូដ្យូមច្រើន។
៤. នំស្រួយៗ
ជាធម្មតា អំឡុងពេលមើលទូរទស្សន៍អ្នកប្រហែលជាញុំានំស្រួយៗដើម្បីកំដរមាត់អ្នក។ ប្រសិនបើអ្នកពិតជាមានទម្លាប់ញុំាបែបនោះមែន អ្នកគួរគប្បីកាត់បន្ថយព្រោះអាហារអស់ទំាងនោះមានផ្ទុកជាតិសូដ្យូមខ្ពស់ខ្លាំង។ ជំនួសឲ្យការបរិភោគនំទំាងនោះ អ្នកគប្បីទទួលទានផ្លែឈើស្រស់ៗវិញ ព្រោះថាផ្លែឈើសម្បូរទៅដោយវីតាមីននិងមានគុណប្រយោជន៍ល្អសម្រាប់សុខភាពអ្នក។
៥. គ្រឿងស្រវឹង
មិនថាអ្នកស្មុគស្មាញខ្លំាង ឬ សប្បាយរីករាយជួបជុំអ្វីមួយឡើយ អ្នកគួរគប្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។ ប្រសិនបើអ្នកទទួលទាន វានឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹក។ បន្ទាប់មកទៀត វានឹងធ្វើឲ្យរាងកាយមានការប្រមូលផ្តុំឈាមខ្ពស់។ រាងកាយនឹងរក្សាតុល្យភាពដោយស្រូបទឹកចូលក្នុងសរសៃឈាមអ្នក។ ដូច្នោះ អ្នកគប្បីចៀសវាងគ្រឿងស្រវឹង នៅពេលយប់ព្រោះវាមិនផ្តល់ផលល្អដល់រាងកាយអ្នកឡើយ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
កំហុសដ៏ធំៗទាំង ៤ នៃការប្រើប្រាស់ទូរសព្ទដៃខុសរបៀប