BMW ចេញ SUV អត់ប្រើសាំងដំបូងបង្អស់ សាកម្តងជិះបាន ៤៥០គ.ម៉

  • 2020-07-15 02:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


BMW បានប្រកាសចេញរថយន្តម៉ូដែល iX3 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលជា SUV អគ្គិសនីដំបូងបង្អស់របស់ខ្លួន។

រថយន្តដែលផលិតផ្អែកតាមម៉ូដែល X3 នេះ មានបំពាក់ប្រព័ន្ធ eDrive ជំនាន់ទី៥ ដោយក្នុងនោះរួមមានទាំង កញ្ចប់អាគុយកម្លាំង ៨០គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២៨២សេះ។ BMW អះអាងថា iX3 អាចធ្វើដំណើរបានចម្ងាយ ៤៥០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

ថាមពលទាំងប៉ុន្មាននឹងបញ្ជូនទៅកង់ខាងក្រោយ មានន័យថា វាជារថយន្តប៉ុងមួយវិលកង់ក្រោយ ផ្តល់នូវបទពិសោធន៍បែប “Classical BMW” ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី និងមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត BMW iX3 គាំទ្រកម្លាំងសាក ១៥០គីឡូវ៉ាត់ ដោយអាចសាកពី ០ ទៅ ៨០ភាគរយ ប្រើពេលត្រឹមតែ ៣៤នាទីប៉ុណ្ណោះ ខណៈសាកត្រឹម ១០នាទី ក៏អាចបានចម្ងាយ ១០០គីឡូម៉ែត្រដែរ។ រថយន្តនេះនឹងចេញលក់នៅចុងឆ្នាំនេះនៅក្នុងប្រទេសចិនមុន ហើយអឺរ៉ុបនៅឆ្នាំ២០២១ និងមិនមានលក់នៅទីផ្សារអាមេរិកខាងជើងឡើយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

;