ខ្សែ​ប្រយុទ្ធ​ក្រូអាត​​លេង​នៅ​អ៊ី​តាលី​ ​ឡើង​ជើង​ខ្លាំង​ស៊ុត​ Hat-trick ជួយ​ក្រុម​ឡើង​ទៅ​កៀក Juventus ​

  • 2020-07-15 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mario Pašalić ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ក្រូអាត​វ័យ២៥ឆ្នាំ ​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប Atalanta ​ក្នុង​លីគ​កំពូល​អ៊ីតាលី​ ​អាច​ស៊ុត​បាន ៣ គ្រាប់​ម្នាក់​ឯង(Hat-trick) ​ក្នុង​ចំណោម​គ្រាប់​ឈ្នះ​របស់ Atalanta ៦-២ ​លើ​ក្រុម​បាត​តារាង Brescia ។

​លទ្ធផល​ឈ្នះ​គ្រាប់​យ៉ាង​ច្រើន​​​ជួយ​ឲ្យ​ ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​អ៊ីតាលី​មួយ​នេះ ហក់​មក​ឈរ​លេខ ២ មាន ៧០ ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Juventus កំពុង​មាន៧៦ ពិន្ទុ។​

ចំណែក​ឯ​ក្រុម Inter Milan និង Lazio ធា្លក់​ទៅ​លេខ ៣ និង​លេខ ៤ ខណៈ​ដែល SerieA នៅ​សល់ ៦ ​ប្រកួត​ទៀត​នឹង​បិទ​រដូវកាល។

ក្រុម​មាន​មូលដ្ឋាន​ក្នុង​តំបន់ Bergamo ​មួយ​នេះ​ ​ក៏​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ផង​ដែរ ​ដោយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​ចំនួន​សរុប ៩៣​គ្រាប់​ដែល​ជា​ចំនួន​ច្រើន​បំផុត​ធៀប​នឹង​ក្រុម​ដទៃ​នៅ​ អ៊ីតាលី។

បើធៀប​នឹង​លីគ​កំពូល ៥ អ៊ឺរ៉ុប​ ​មាន​តែ Bayern Munich ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ដល់ ១០០ គ្រាប់​។ ដូច​នេះ Atalanta ឈរ​លេខ ២ ជា​ក្រុម​ខ្លាំង​មួយ​ដែល​ធ្វើ​បាន​បែប​នេះក្នុង​រដូវកាល ២០១៩-២០២០ ៕

ទស្សនា​វីដេអូខាងក្រោម

Mario Pašalić
(SerieA គិត​ត្រឹម​សប្ដាហ៍​ទី ៣២)

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;