ផលវិបាកនៃការញុំាទឹកតិចដែលអ្នកគួរតែដឹង

  • 2020-07-15 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់សង្កេតមើលខ្លួនឯងទេ តើក្នុង​មួយថ្ងៃ​ៗ អ្នក​ទទួលទាន​ទឹកប៉ុន្មាន​កែវ ឬ​ប៉ុន្មាន​លីត្រដែរ? ក្នុងចំនួនតិច ច្រើន ឬគ្រប់គ្រាន់ហើយ? អ្នក​ដឹងទេថា មានបញ្ហា​ប្រឈម​មួយចំនួន ដោយសារតែការ​ទទួល​ទាន​ទឹកតិច​ពេក?

ជាការ​ពិតណាស់ នាពេល​បច្ចុប្បន្ន​នេះ មនុស្សម្នាក់ៗ តែងរ​វល់រក​ពេល​ទំនេរ​គ្មាន​ ហើយអ្នកខ្លះអាច​នឹងមិន​មាន​ពេល​ថែរក្សា​សុខភាព​ ឬសូម្បីតែការទទួល​ទាន​ទឹកឲ្យបាន ៨ កែវក្នុង​មួយ​ថ្ងៃជាដើម។

ប្រសិនបើអ្នកដឹងពីផលលំបាកនានា ដោយសារញ៉ាំទឹកតិច អ្នកប្រហែលលែងហ៊ានព្រងើយកន្តើយចំពោះសុខភាពខ្លួនឯងតទៅទៀត។

ខាង​ក្រោម​នេះជា​ផល​វិបាក​មួយចំនួន នៃការ​ទទួលទាន​ទឹក​បាន​តិចក្នុង​មួយ​ថ្ងៃរួម​មាន៖

រូបតំណាង
**១.** តម្រង​នោមនឹង​ធ្វើការកាន់​តែខ្លាំង ទឹកនោម​ប្រែ​ពណ៌​ស្រអាប់​ហើយអាច​មាន​ក្លិន​មិន​ធម្មតា ដោយ​សារតែ​មិន​មាន​ទឹកគ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ការ​រាង​កាយ

២. មាន​ហានិភ័យ​នៃការឆ្លង​រោគតម្រង​នោមងាយ​ជាង​មនុស្ស​ធម្មតា

៣. អាចបង្ក​ឲ្យមាន​គ្រួសនៅ​ក្នុងថង់​ទឹកប្រមាត់​ ក្នុងកម្រិតខ្ពស់ ជាងអ្នកញ៉ាំទឹកគ្រប់គ្រាន់។

យ៉ាង​ណាមិញ ចំពោះ​អ្នកមាន​ជំងឺ​រុាំរ៉ៃដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺតម្រងនោម គួរតែ​ពិភាក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​ថាគួរ​ទទួលទាន​ទឹកក្នុង​កម្រិត​ណា​ក្នុង​មួយថ្ងៃ។ ដោយ​សារ​តែជំងឺ​មួយ​ចំនួនដូចជា ជំងឺ​តម្រងនោម ត្រូវ​កំណត់​បរិមាណ​ទឹកក្នុងការ​ទទួលទាន​ក្នុង​មួយថ្ងៃៗ ដូច្នេះគួរ​តែពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញឲ្យបានត្រឹមត្រូវ។

ចុចអានបន្ត៖

ណែនំាភេសជ្ជៈទាំង ៤ ប្រភេទញុំាប៉ូវទាំងសុខភាពនិងល្អសម្រាប់ការបញ្ចុះទម្ងន់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;