Son ជាប់កំណត់ត្រាល្អៗ ២ ក្រោយប្រើបច្ចេកទេសទាត់ចូលប្រឡោះជើងគេ
- 2020-07-16 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ជាប់កំណត់ត្រាល្អៗ ២ ក្រោយប្រើបច្ចេកទេសទាត់ចូលប្រឡោះជើងគេ
ចន្លោះមិនឃើញ
Son Heung-min បានបញ្ចេញបច្ចេកទេសទាត់ចូលប្រឡោះជើងខ្សែការពារ អាចស៊ុតចូល១គ្រាប់ ជាគ្រាប់ទី ១១ ក្នុងលីគ និងជាគ្រាប់ទី ១៨ (គិតគ្រប់កម្មវិធីរបស់ក្លឹប) រដូវកាល ២០១៩-២០២០ ។
កំណត់ត្រាទី ២ គឺ Son Heung-min ធ្វើបានជាកំណត់ត្រាផ្ទាល់ខ្លួន ពោលគឺ រដូវកាលនេះ រូបគេស៊ុតចូលនិង Assist សរុបលើសគ្រាប់បាល់រដូវកាលមុនៗដែលគេធ្លាប់ធ្វើបាន។
-២០១៧-២០១៨ រកបាន ១៨ គ្រាប់និង Assist បាន ១១ ដង -២០១៨-២០១៩ រកបាន ២០ គ្រាប់និង Assist បាន ៩ ដង -២០១៩-២០២០ រកបាន ១៨ គ្រាប់និង Assist បាន ១២ ដង។
ក្រៅពី Son អាចស៊ុតចូល ក្នុងចំណោមគ្រាប់ឈ្នះ ៣-១ លើក្រុម Newcastle United រីឯ Harry Kane ស៊ុតបាន ២ គ្រាប់ជាគ្រាប់ទី ២០១ របស់គេឲ្យក្លឹប Spurs ។
លទ្ធផលនេះដែរជួយឲ្យ ក្រុមមាន់ខ្នាយមាសរបស់លោក Jose Morinho យកបាន ៣ ពិន្ទុរំកិលខ្លួនមកឈរលេខ ៧ មាន ៥៥ ពិន្ទុ តែមិនទាន់ធានាបាន កៅអីចូលលេងពានអឺរ៉ុបរដូវកាលក្រោយទេ៕ ប្រភព៖ koreaherald
ទស្សនាវីដេអូហាយឡាយខាងក្រោម៖